ព័ត៌មានអន្តរជាតិ

អាមេរិក ថ្កោលទោស ភេវកម្មនៅកណ្តាល ក្រុងមូស្គូ តែជឿជាក់ថា អ៊ុយក្រែន មិនពាក់ព័ន្ធ

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សេតវិមានបានថ្កោលទោស ការវាយប្រហារភេរវកម្មដ៏ធំមួយ នៅខាងក្រៅទីក្រុងមូស្គូដែលបានផ្ទុះឡើង កាលពីល្ងាចថ្ងៃសុក្រ ខណៈដែលខ្មាន់កាំភ្លើងពាក់ម៉ាស់ បានវាយលុកសាលប្រគុំតន្ត្រីមួយ នៅភាគពាយព្យនៃរដ្ឋធានីរុស្ស៊ី បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ។

របាយការណ៍ក្រៅផ្លូវការបង្ហាញថា យ៉ាងហោចណាស់មនុស្ស៤០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ នៅសាលាក្រុង Crocus ដោយមានអ្នករបួសប្រហែល១៣០នាក់ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅទីកន្លែងនោះ និងបានបំផ្ទុះគ្រឿង ផ្ទុះផងដើម្បីដុតបំផ្លាញអគារ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និសីទសង្ខេបមួយក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirbyបាននិយាយថា សេតវិមានបានផ្ញើសារ រំលែកទុក្ខដល់ជនរងគ្រោះ នៃការវាយប្រហារ ដ៏គួរឱ្យភ័យខ្លាច ដោយបន្ថែមថា ពួកគេកំពុងព្យាយាមប្រមូល ព័ត៌មានបន្ថែមអំពីឧបទ្ទវហេតុនេះ ។

ទោះបីជាយ៉ាងណាក្តីលោកKirby ក៏បានច្រានចោល ការរំពឹងទុកភ្លាមៗ អំពីការពាក់ព័ន្ធជាមួយអ៊ុយក្រែន ដោយនិយាយថាមិនមាន ការចង្អុលបង្ហាញ ដែលថាជនជាតិ អ៊ុយក្រែនបានចូលរួម ក្នុងសកម្មភាពភេវរកម្មនេះនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top