ប្រ៊ុចសែល ៖ កិច្ចប្រជុំកំពូល ថាមពលនុយក្លេអ៊ែរលើកដំបូង របស់ពិភពលោក បានកោះប្រជុំនៅនៅទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ដោយបង្ហាញពីតួនាទី នៃថាមពលនុយក្លេអ៊ែរ ក្នុងការដោះស្រាយបញ្ហាប្រឈម ជាសកលដូចជាការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ការបង្កើនសន្តិសុខថាមពល និងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ខណៈដែលកិច្ចប្រជុំកម្រិត ខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្នផ្តោត ទាំងស្រុងលើថាមពលនុយក្លេអ៊ែរ កិច្ចប្រជុំកំពូលនេះបានទាក់ ទាញការចូលរួមពីប្រទេសជាង ៣០ រួម ទាំងប្រមុខរដ្ឋ មេដឹកនាំរដ្ឋាភិបាល តំណាងជាន់ខ្ពស់ ក៏ដូចជាមេដឹកនាំនៃអង្គការអន្តរជាតិផងដែរ។
លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារ ថាមពលអន្តរជាតិ បានសង្កត់ធ្ងន់លើតួនាទី ដែលមិនអាចខ្វះបាន នៃថាមពលនុយក្លេអ៊ែរ នៅមុនកិច្ចប្រជុំកំពូលដោយថា “បើគ្មានការគាំទ្រ ពីថាមពល នុយក្លេអ៊ែរនោះទេ យើងគ្មានឱកាសដើម្បីទៅដល់គោលដៅ អាកាសធាតុរបស់យើង ទាន់ពេលនោះទេ”។
ថ្លែងទៅកាន់ការជួបជុំនេះ លោក Rafael Grossi អគ្គនាយក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានគូសបញ្ជាក់ថា បច្ចុប្បន្នថាមពលនុយក្លេអ៊ែរ ផ្តល់ថាមពលស្អាតមួយភាគបួន ។
លោកបានលើកឡើងថា អង្គការនឹងជួយធានាថា ថាមពលនុយក្លេអ៊ែរនឹងត្រូវបានប្រើប្រាស់ ប្រកបដោយសុវត្ថិភាព សុវត្ថិភាព និងមិនរីកសាយភាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
យោងតាមអាជ្ញាធរថាមពលអាតូមិកចិន ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោកក្នុងអង្គភាពថាមពលនុយក្លេអ៊ែរ ដែលដំណើរការដោយចំនួនអង្គភាពថ្មី នាំមុខគេនាពេលបច្ចុប្បន្ន ដែលកំពុងសាងសង់ ៕
ប្រែសម្រួល ឈូក បូរ៉ា