ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់អ៊ីស្រាអ៊ែល ជំរុញឲ្យមានបទឈប់បាញ់ គ្នានៅតំបន់ ហ្គាហ្សា

ប្រភព ៖ AFP

ហ្គាហ្សា ស្ទ្រីប៖លោក Antony Blinken រដ្ឋមន្ត្រីការបរទេស បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃសុក្រនេះ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា នៅមុនពេលការបោះឆ្នោត ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដ៏សំខាន់ៗលើសេចក្តីព្រាងសេចក្តី សម្រេចរបស់សហរដ្ឋអាមេរិក ស្តីពីតម្រូវការបទឈប់ បាញ់ជាបន្ទាន់ ។

អ្នកគាំទ្រដ៏សំខាន់របស់អ៊ីស្រាអ៊ែល សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដាក់ស្នើសម្រាប់ ការបោះឆ្នោតនៅថ្ងៃសុក្រនេះ សេចក្តីព្រាងមួយទៅកាន់ក្រុមប្រឹក្សា សន្តិសុខស្តីពីតម្រូវការសម្រាប់ “បទឈប់បាញ់ជាបន្ទាន់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង” បន្ទាប់ពីប្រើអំណាចវេតូម្តងហើយម្តងទៀតដើម្បីរារាំង ដំណោះស្រាយដែលមានពាក្យ ស្រដៀងគ្នាផ្សេងទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សា នៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃសុក្រនេះ ដែលជាការធ្វើដំណើរលើកទី៦ របស់គាត់ទៅកាន់តំបន់ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមជាមួយនឹងការវាយប្រហារ របស់ក្រុមហាម៉ាស់ មកលើអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ។

ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា នៅក្នុងសប្តាហ៍នេះ បានផ្តោតជុំវិញមន្ទីរពេទ្យ Al-Shifa ដែលជាទឹកដីដ៏ធំបំផុត ដែលត្រូវបានឡោមព័ទ្ធ ដោយអ៊ីស្រាអ៊ែល ក៏បានប្តេជ្ញាថា នឹងចាប់ផ្តើមការវាយលុកដីថ្មីមួយ នៅតំបន់ Rafah ដែលមានមនុស្សច្រើន កកកុញនៅភាគខាងត្បូង ។

អ៊ីស្រាអ៊ែល បានឲ្យដឹងថា ប្រធានចារកម្មរបស់ខ្លួន ក៏នឹងត្រឡប់ទៅប្រទេសកាតាវិញ នៅថ្ងៃសុក្រនេះ សម្រាប់ការចរចាបទឈប់បាញ់ បន្ថែមទៀត ជាមួយអ្នកសម្រុះសម្រួល សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសកាតា ដែលកំពុងព្យាយាមចរចា ផ្អាករយៈពេល៦សប្តាហ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top