ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្ស៊ីថា ភេរវករត្រូវតែបំផ្លាញ ដោយគ្មានមេត្តា

Sputnik
" "

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានទទូចថា ជនដៃដល់ និងអ្នករៀបចំការវាយប្រហារភេរវកម្មកាលពីថ្ងៃសុក្រ នៅឯកន្លែងប្រគុំតន្ត្រីនៅក្នុងទីក្រុងមូស្គូ ត្រូវតែតាមប្រមាញ់រហូតទាល់តែឃើញដោយគ្មានមេត្តា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦០ នាក់បានស្លាប់ និងជាង ១០០ នាក់បានរងរបួស នៅពេលដែលបុរសជាច្រើននាក់ប្រដាប់ដោយកាំភ្លើងវែងបានបើកការបាញ់ប្រហារនៅខាងក្នុងសាល Crocus City Hall ហើយបន្ទាប់មកបានបន្តដុត កន្លែងប្រគុំតន្ត្រីថែមទៀត។

" "

លោក ម៉េដវេដេវ បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខជាតិ នៅក្នុងការបង្ហោះ Telegram កាលពីល្ងាចថ្ងៃសុក្រ លោកបានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងលើកទឹកចិត្ត ដល់សាច់ញាតិរបស់អ្នករបួស។

" "

លោកបានសរសេរថា “ភេរវករយល់តែការភ័យខ្លាចក្នុងការឆ្លើយតប។ គ្មានការកាត់ក្តី ឬការស៊ើបអង្កេតណាមួយអាចជួយបានទេ ប្រសិនបើកម្លាំងមិនត្រូវបានប្រឆាំងដោយកម្លាំង និងការស្លាប់ជាមួយនឹងការប្រហារជីវិតភេរវករ និងការបង្រ្កាបលើគ្រួសាររបស់ពួកគេនោះ” លោកកត់សម្គាល់ថានេះគឺជា “ផ្លូវនៃពិភពលោក”។

លោកបានបន្ថែមថា “ប្រសិនបើភេរវករទាំងនេះ ក្លាយជារបបទីក្រុងគៀវ យើងមិនអាចដោះស្រាយជាមួយពួកគេ និងអ្នកបំផុសគំនិតមនោគមវិជ្ជា របស់ពួកគេខុសគ្នានោះទេ។ ពួកគេទាំងអស់ត្រូវតែត្រូវបានរកឃើញ និងបំផ្លាញដោយគ្មានមេត្តាក្នុងនាមជាភេរវករ រួមទាំងមន្ត្រីនៃរដ្ឋដែលបានប្រព្រឹត្តអំពើឃោរឃៅបែបនេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top