យូអិន ៖ រុស្ស៊ី និងចិនកាលពីថ្ងៃសុក្រ បានវេតូដំណោះស្រាយ ដែលស្នើឡើងដោយអាមេរិក នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងស្នើសុំឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំង ដោយក្រុមសកម្ម ប្រយុទ្ធហាម៉ាស។
ប្រទេសសរុបចំនួន ១១ នៃក្រុមប្រឹក្សា ដែលមានសមាជិកចំនួន ១៥ រួមទាំងប្រទេសជប៉ុន បានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែល Guyana អនុប្បវាទ ហើយអាល់ហ្សេរី បានបោះឆ្នោតប្រឆាំងនឹងវា ។
ដំណោះស្រាយនេះនឹងបង្ហាញពី “ភាពចាំបាច់សម្រាប់ជាបន្ទាន់” និងនិរន្តរភាពបទឈប់បាញ់ និងគាំទ្រការចរចាដោយប្រយោល ដែលកំពុងដំណើរ ការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស “ដើម្បីទទួលបានបទឈប់បាញ់បែបនេះទាក់ទងនឹងការដោះលែងចំណាប់ខ្មាំង ដែលនៅសល់ទាំងអស់” ។
សេចក្តីព្រាងច្បាប់នេះក៏បានថ្កោលទោសការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសថាជា “អំពើភេរវកម្ម”៕
ប្រែសម្រួល ឈូក បូរ៉ា