សាណា ៖ យន្តហោះចម្បាំងនៃសម្ព័ន្ធភាពអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារ តាមផ្លូវអាកាសជាច្រើនទៅលើរដ្ឋធានីសាណា ដែលគ្រប់គ្រងដោយយ៉េមែន កាលពីរាត្រីថ្ងៃសុក្រ ។ ប្រជាជន និងទូរទស្សន៍គ្រប់គ្រងដោយក្រុម ហួធី al-Masirah បានរាយការណ៍ឲ្យដឹងដូច្នេះ ។
ទូរទស្សន៍របស់ក្រុម ហួធី បានផ្សាយថា ការវាយប្រហារតាមផ្លូវអាកាស ចំនួន៤ដងបានវាយប្រហារលើភ្នំ Attan និង២ផ្សេងទៀតបានវាយប្រហារលើភ្នំ al-Nahdayn ដោយសំដៅលើការវាយប្រហារនេះថា ជា “ការឈ្លានពានតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មកលើទីក្រុង Sanaa” ។ ទីតាំងដែលត្រូវបានវាយប្រហារត្រូវបានគេស្គាល់ថា ជាទីតាំងយោធា ។
រថយន្តសង្គ្រោះត្រូវបានប្រទះឃើញ កំពុងប្រណាំងឆ្លងកាត់ផ្លូវធំមួយក្នុងទីប្រជុំជន ដោយឆ្ពោះទៅកាន់សង្កាត់ al-Sabeen ជាកន្លែងដែលភ្នំគោលដៅ ស្ថិតនៅ ។ ភ្នំទាំង២ស្ថិតនៅចម្ងាយប្រហែល ២ម៉ាយពីខាងត្បូងទីប្រជុំជន ។
បើតាមការបញ្ជាក់របស់អ្នកស្រុក បានឱ្យដឹងថា សំឡេងយន្តហោះចម្បាំងអាចត្រូវបានគេឮនៅលើមេឃនៃទីក្រុង Sanaa ក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ពីការធ្វើវាយប្រហារ ដែលបណ្តាល ឱ្យមានការផ្ទុះដែលអង្រួនទីក្រុងទាំងមូល ។
ទូរទស្សន៍របស់ក្រុម ហួធី កម្របង្ហាញពីការស្លាប់ និងរបួសក្នុងចំណោមយុទ្ធជនរបស់ពួកគេ ហើយក្រុមចម្រុះមិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា