ម៉ូស្គូ៖ លោក Mikhail Murashko រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី បានថ្លែងនៅថ្ងៃសៅរ៍នេះថា មនុស្សសរុបចំនួន១១៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលជាលទ្ធផល នៃការវាយប្រហារភេរវកម្ម នៅក្នុងសាលាក្រុង Crocus របស់ទីក្រុងម៉ូស្គូ ក្នុងនោះរួមមានកុមារចំនួន៥នាក់ផងដែរ ។
លោកបានថ្លែងយ៉ាងដូច្នេះថា “យើងបានបញ្ជូនឲ្យទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១១៥នាក់ ក្នុងនោះ៥នាក់ជាកុមារ ហើយកុមារម្នាក់កំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ” ។
យោងតាមទិន្នន័យបឋមពីសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤០នាក់បានស្លាប់ និងជាង ១០០នាក់ បានរងរបួសបន្ទាប់ពីការបាញ់ ប្រហារនៅឯកន្លែងប្រគុំតន្ត្រី Crocus City Hall នៅភាគពាយព្យនៃទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
