ព័ត៌មានអន្តរជាតិ

ក្រុមរដ្ឋឥស្លាម ដែលសម្លាប់មនុស្ស ជាង១៤៣នាក់ នៅជាយក្រុងមូស្គូ គឺជាក្រុម​ប្រដាប់​អាវុធ ​ហិង្សា​បំផុត​នៅ អាហ្វហ្គានីស្ថាន

VN Express

បរទេស ៖ បន្ទាប់ពីចាញ់នៅមជ្ឈិមបូព៌ា ក្រុម IS ឬ​ឧទ្ទាមរដ្ឋឥស្លាម កំពុងតែកើនឡើង និងរាលដាលពាសពេញពិភពលោក ដោយរុស្ស៊ីក្លាយជាគោលដៅ សំខាន់របស់ក្រុមនេះ ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារ និងការបំផ្ទុះគ្រាប់បែកសាំង នៅរោងមហោស្រពមួយក្នុងទីក្រុង Krasnogorsk ជាយក្រុងមូស្គូ ប្រទេសរុស្សី ដែលបណ្តាលឲ្យមនុស្សជាង ១៤០នាក់ស្លាប់។ ក្រុមដែលធ្វើការវាយប្រហារ បង្ហូរឈាមនេះដោយផ្ទាល់គឺ Khorasan ដែលជាសាខារបស់ IS នៅអាហ្វហ្គានីស្ថាន (ISIS-K) ។

នេះ​ត្រូវ​បាន​គេ​និយាយ​ថា ​ជា​ក្រុម​ប្រដាប់​អាវុធ​ហិង្សា​បំផុត ​នៃ​អង្គការ​ជ្រុលនិយម​ទាំងអស់ ​នៅ​ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ISIS-K ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ នៅពេល ដែល IS មានសកម្មភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានកម្ចាត់ នៅក្នុងយុទ្ធនាការយោធា ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។

ISIS-K មានទីស្នាក់ការកណ្តាល នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅជិតផ្លូវរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស ចូលទៅក្នុងប្រទេសប៉ាគីស្ថាន ។ ក្រុមនេះបានជ្រើសរើសទាំងក្រុមជ្រុល និយមអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ជាពិសេសសមាជិកដែលមិនសប្បាយចិត្ត នៃពួកតាលីបង់ ដែលមិនបានចាត់ទុកអង្គការរ៉ាឌីកាល់ គ្រប់គ្រាន់សម្រាប់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top