ព័ត៌មានអន្តរជាតិ

លោក Li Qiang នាយករដ្ឋមន្រ្តីចិន អញ្ជើញចូលរួមក្នុង ពិធីបើកសន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់ របស់ប្រទេសចិន និងថ្លែងសុន្ទរកថាគន្លឹះ

លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់ របស់ប្រទេសចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែមីនា ហើយបានថ្លែងសុន្ទរកថាគន្លឹះ ។

លោក Li Qiang បានថ្លែងថា រយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ប្រទេសចិនបានស៊ូទ្រាំ នឹងសម្ពាធពីខាងក្រៅ ជម្នះការលំបាកផ្ទៃក្នុង និងសម្រេចបានដោយជោគជ័យ នូវគោលដៅ និងភារកិច្ចសំខាន់ៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំ ។ សេដ្ឋកិច្ចមានការស្ទុះងើបឡើងវិញកាន់តែខ្លាំងក្លានិងរឹងមាំ ហើយឧស្សាហកម្មថ្មី រូបមន្តថ្មី និងកម្លាំងចលករថ្មី មានការអភិវឌ្ឍកាន់តែលឿនទៅៗ សេដ្ឋកិច្ចចិនមានភាពធន់ សក្ដានុពលធំ និងកម្លាំងរស់រវើកគ្រប់គ្រាន់ ហើយការអភិវឌ្ឍជាទូទៅ ដែលមានភាពកាន់តែប្រសើរឡើង មិនមានការផ្លាស់ប្តូរទេ ។

លោក Li Qiang បានចង្អុលបង្ហាញថា បច្ចុប្បន្ន បរិយាកាសអន្តរជាតិ កំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ហើយការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ប្រឈមមុខនឹងបញ្ហា យ៉ាងតឹងរ៉ឹងជាច្រើនដែរ។ ប្រទេសចិននឹងចាត់ប្រតិបត្តិការ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងចាក់បញ្ចូលនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានបន្ថែមទៀត ចូលទៅក្នុងការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយ ស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់របស់ប្រទេសចិន នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ “ប្រទេសចិនដែលមានការអភិវឌ្ឍប្រកបដោយចីរភាព “។ អ្នកទទួលខុសត្រូវមកពីអង្គការ អន្តរជាតិធំៗ ក្រុមហ៊ុនខ្លាំងកំពូលទាំង ៥០០ លើពិភពលោក និងបញ្ញវន្តអន្តរជាតិល្បីៗជាច្រើនរូប នឹង ធ្វើការពិភាក្សា និងផ្លាស់ប្តូរអំពីបញ្ហាពិភាក្សាជាច្រើន ជុំវិញប្រធានបទស្តីពីការអភិវឌ្ឍប្រកប ដោយចីរភាពរបស់ប្រទេសចិន ៕

To Top