ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ នឹងប្រឈមមុខ នឹងគ្រោះរាំងស្ងួត និងរលកកម្តៅខ្លាំង នារដូវក្តៅខាងមុខនេះ

Xinhua

បាសេឡូណា៖ គ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ ដែលបានប៉ះពាល់ដល់ប្រទេសអេស្ប៉ាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះត្រូវបានកំណត់ថា នឹងបន្តៀតកើតមានឡើងទយ៉ាងតិចបំផុតក៏៦ខែទៀតដែរ ។ ទីភ្នាក់ងារឧតុនិយមរដ្ឋ ហៅកាត់ (Aemet) បានឲ្យដឹងកាលពីថ្ងៃសុក្រ ។
បន្ទាប់ពីរដូវរងាឆ្នាំ២០២៣-២០២៤ដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រានៅក្នុងប្រទេសអេស្ប៉ាញ ទឹកភ្លៀងនាពេលថ្មីៗនេះ មិនគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយភាពគ្រោះរាំងស្ងួត នៅទូទាំងប្រទេសបានឡើយ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងត្បូង ។

លោក Ruben del Campo អ្នកនាំពាក្យមកពី Aemet បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “យើងនឹងត្រូវការភ្លៀងយ៉ាងច្រើន ជាពិសេសនៅតំបន់ Catalonia និងតំបន់មេឌីទែរ៉ាណេផ្សេងទៀត ដើម្បីឲ្យគ្រោះរាំងស្ងួតបញ្ចប់ ហើយវាទំនងជាមិនកើតឡើងនោះទេ” ។

កម្រិតទឹកជាមធ្យមនៅ ក្នុងអាងស្តុកទឹកសម្រាប់ការប្រើប្រាស់របស់មនុស្ស និងកសិកម្មគឺនៅកម្រិត៤៦ភាគរយ នេះបើយោងតាមក្រសួង សម្រាប់ការផ្លាស់ប្តូរអេកូឡូស៊ី បានឲ្យដឹងដូច្នេះ ទោះបីជាកម្រិតនេះគឺត្រឹមតែ១៥ភាគរយនៅក្នុងតំបន់ Catalonia នៅភាគឦសាន និងនៅ២០ភាគរយនៅក្នុងអាងស្តុក Segura ក្នុងតំបន់ Andalusia នៅភាគអាគ្នេយ៍ក្តី ។

លោក del Campo បានលើកឡើងថា ភ្លៀងធ្លាក់តិចតួច គួបផ្សំនឹងសីតុណ្ហភាពកាន់តែកើនឡើងខ្ពស់ កំពុងអូសបន្លាយភាពរាំងស្ងួតនៅក្នុងតំបន់ជាច្រើន ដែលមាន “ផលប៉ះពាល់រយៈពេលវែងលើប្រព័ន្ធអេកូឡូស៊ី លើការធ្វើកសិកម្ម និងចុងក្រោយដល់សេដ្ឋកិច្ចរបស់ប្រទេស” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top