ព័ត៌មានអន្តរជាតិ

អ៊ីតាលី បាត់បង់ទឹកប្រើប្រាស់៣,៤លានម៉ែត្រគូប ពីបណ្តាញចែកចាយទឹក

Xinhua

រ៉ូម៖ វិទ្យាស្ថានជាតិស្ថិតិ ហៅកាត់ថា (ISTAT) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីតាលី បានបាត់បង់ទឹកស្អាតចំនួន ៣,៤ពាន់លានម៉ែត្រគូប ឬស្មើនឹង៤២,៤ភាគរយ នៃទឹកដែលអាចប្រើប្រាស់បានពីបណ្តាញចែកចាយនៅក្នុងឆ្នាំ២០២២ ។
វិទ្យាស្ថាននេះបានឲ្យដឹងថា តួលេខនេះស្មើនឹងការប្រើប្រាស់ទឹកប្រចាំឆ្នាំរបស់ប្រជាជនចំនួន៤៣,៤លាននាក់ ។

វិទ្យាស្ថាន ISTAT បានស្តីបន្ទោស ទៅលើការ ខាតបង់ទឹក ដែលតំណាងឱ្យការថយចុះ នៃការបាត់បង់ទឹកចំនួន៤២,២ភាគរយ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២០ដោយផ្អែកលើ “ស្ថានភាពជាប់លាប់នៃភាពគ្មានប្រសិទ្ធភាព នៃបណ្តាញចែកចាយជាច្រើន” ។

យោងតាមវិទ្យាស្ថាន ISTAT បានឲ្យដឹងថា វាមានកន្លែងសម្រាប់ ការកែលម្អនៅក្នុងប្រទេសអ៊ីតាលី ដែលការប្រើប្រាស់ទឹក សម្រាប់មនុស្សម្នាក់ មានចំនួន១៥៥ម៉ែត្រគូបក្នុង១ឆ្នាំ ។ នេះធ្វើឱ្យប្រទេសអ៊ីតាលី ក្លាយជាអ្នកប្រើប្រាស់ទឹកស្អាតច្រើនបំផុតទី៣ នៅក្នុងសហភាពអឺរ៉ុប ហៅកាត់ (EU) បន្ទាប់ពីប្រទេសអៀរឡង់ និងក្រិច ។

ទិវាទឹកពិភពលោក គឺជាគំនិតផ្តួចផ្តើមសកលមួយដែលត្រូវបានផ្សព្វផ្សាយ ដោយអង្គការសហប្រជាជាតិ ហៅកាត់ (UN) បានចាប់តាំងពីឆ្នាំ១៩៩៣ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីធនធានធម្មជាតិដ៏សំខាន់នេះ និងដើម្បីលើកទឹកចិត្តដល់សកម្មភាពដើម្បីដោះស្រាយវិបត្តិទឹកជាសកល ។

ការកាត់បន្ថយការបាត់បង់ទឹក និងការប្រើប្រាស់ទឹកក៏ចាំបាច់សម្រាប់ការបំពេញ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យធ្វើឱ្យទឹក និងអនាម័យ និងនិរន្តរភាពសម្រាប់មនុស្សទាំងអស់ នៅលើភពផែនដីនៅឆ្នាំ២០៣០ ។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សប្រហែល២,២ពាន់លាននាក់ នៅទូទាំងពិភពលោកនៅតែរស់នៅដោយ គ្មានលទ្ធភាពទទួលបានទឹកសុវត្ថិភាពប្រើប្រាស់នៅឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top