ប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបង្ហាញពីចេតនា របស់លោកក្នុងការជួបលោក គីម ជុងអ៊ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ប្អូនស្រីរបស់មេដឹកនាំរូបនេះ។
លោក គីស៊ីដា ចង់ជួបពិភាក្សាជាមួយលោក គីម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្អូនស្រីរបស់មេដឹកនាំលោកស្រី គីម យូជុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលរាយការណ៍ដោយទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ។
លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសភាកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោកបានបញ្ចុះបញ្ចូលឱ្យមានកិច្ចប្រជុំ ដែលអាចកើតមានជាមួយមេដឹកនាំកូរ៉េខាងជើង ទោះបីជាលោកមិនបានដឹង អំពីរបាយការណ៍នេះក៏ដោយ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចពិភាក្សាកំពូលដើម្បីធានា ការវិលត្រឡប់របស់ជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង នាពេលកន្លងមក។
លោកស្រី គីម យូជុង មន្ត្រីជាន់ខ្ពស់នៃគណបក្សពលករកូរ៉េខាង ជើងដែលកំពុងកាន់អំណាច បាននិយាយកាលពីខែកុម្ភៈថា ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ទីក្រុងព្យុងយ៉ាង គឺអាចធ្វើទៅបាន ប្រសិនបើទីក្រុងតូក្យូ មិនធ្វើឱ្យបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន កាលពីអតីតកាលជាឧបសគ្គរវាងប្រទេសទាំងពីរ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
