ព័ត៌មានអន្តរជាតិ

ប្រធានធនាគារ ពិភពលោក ថ្លែងអំពីការឆ្លើយតប ចំពោះភាពក្រីក្រជាសាកល៖ ប្រទេសចិនបានបញ្ជាក់ថា អ្វីៗទាំងអស់ សុទ្ធតែមានលទ្ធភាពអាចធ្វើបាន

ពេលចូលរួមសន្និសីទ ប្រចាំឆ្នាំ២០២៤ នៃវេទិកាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍរបស់ចិន ដែលបើកធ្វើនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ខែមីនា លោកAJay Banga ប្រធានធនាគារពិភពលោកបានថ្លែងថា “ផ្លូវអភិវឌ្ឍន៍មិនមែនមានភាព រលូននោះទេ តែគឺពោរពេញទៅដោយភាព បត់បែននិងកំហុសឆ្គង អង្គភាពសេដ្ឋកិច្ចទាំងអស់ សុទ្ធតែអ៊ីចឹង ប៉ុន្តែ បើមើលពីប្រទេសចិននាពេលបច្ចុប្បន្ន យើងក៏នឹងដឹងថា អ្វីៗទាំងអស់ សុទ្ធតែមានលទ្ធភាពអាចធ្វើបាន។”

លោកបានលើកឧទាហរណ៍មួយថា ៖ ក្នុងឆ្នាំ ១៩៧៨ ប្រជាជនចំនួន៧៧០លាននាក់របស់ប្រទេសចិន ស្ថិតក្នុងភាពក្រីក្រខ្លាំង។ ប៉ុន្តែនៅក្នុងឆ្នាំដដែលនោះ ប្រទេសចិនបានចាប់ផ្តើមដំណើរ ការកំណែទម្រង់ដ៏លំបាកដែលផ្លាស់ប្តូរពីឬសគល់ នូវផ្លូវអភិវឌ្ឍន៍របស់ខ្លួន ។ ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍បន្ទាប់នោះ កម្លាំងពលកម្ម របស់ប្រទេសចិនបានកើនឡើង២ភាគ៣ និងបង្កើតឱកាសការងារជាង៨លានកន្លែង ជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង៣០ឆ្នាំជាប់ៗគ្នា។ “កំណើន នៃឱកាសការងារ ដែលមានសន្ទុះខ្លាំងក្លាក៏ជាដំណាក់កាល ដែលប្រទេសចិន សម្រេចបាននូវជំហានកាត់បន្ថយភាពក្រីក្រ លឿនបំផុតផងដែរ។ ភាពជោគជ័យរបស់ប្រទេសចិន ពិតជាអស្ចារ្យណាស់ ដែលធ្វើឱ្យអត្រា នៃភាពក្រីក្រសកលបានធ្លាក់ចុះពី៤៤%មកនៅត្រឹម៩%” ។ លោកបានបន្តថ្លែងថា ប្រការនេះបានបញ្ជាក់ម្តងទៀតថា ការបង្កើតឱកាសការងារ គឺជាមធ្យោបាយ ដែលអាចទុកចិត្តបានបំផុត សម្រាប់ការកាត់បន្ថយភាពក្រីក្រ និងសម្រេចបាននូវ ភាពរុងរឿង៕

To Top