ម៉ូស្គូ៖ នៅថ្ងៃចន្ទនេះ ប្រទេសរុស្ស៊ី បានជំទាស់នឹងការអះអាង របស់សហរដ្ឋអាមេរិកដែលថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា (IS) បានរៀបចំការ វាយប្រហារដោយកាំភ្លើងមកលើ សាលប្រគុំតន្ត្រីមួយ នៅខាងក្រៅទីក្រុងម៉ូស្គូ ដែលបានសម្លាប់មនុស្សអស់ចំនួន១៣៧នាក់ និងបង្កឲ្យមានរបួស១៨២នាក់ទៀត ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានគ្រប់គ្រងលើប្រទេសអ៊ុយក្រែន ។
នៅក្នុងការវាយប្រហារដ៏សាហាវបំផុត នៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេល២ទសវត្សរ៍មកនេះ បុរស៤នាក់បានបំផ្ទុះចូលទៅ ក្នុងសាលាក្រុង Crocus កាលពីយប់ថ្ងៃសុក្រ ដោយបាញ់ សម្លាប់មនុស្ស ដោយគ្រាប់កាំភ្លើងអំឡុង ពេលការប្រគុំតន្ត្រីដោយក្រុមរ៉ុក Picnic សម័យសូវៀត ។
បុរស៤នាក់នោះ យ៉ាងហោចណាស់មានម្នាក់ជាជនជាតិតាហ្ស៊ីក ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងពីបទភេរវកម្ម ។ ពួកគេបានបង្ហាញខ្លួនដោយឡែកពីគ្នា ដោយនាំចូលទៅក្នុងទ្រុងមួយនៅតុលាការស្រុក Basmanny នៃទីក្រុងម៉ូស្គូ ដោយមន្ត្រីសេវាសន្តិសុខសហព័ន្ធ ។
ក្រុមរដ្ឋឥស្លាមបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដែលជាការអះអាងដែលសហរដ្ឋអាមេរិក បានលើកឡើងជាសាធារណៈថា ខ្លួនជឿជាក់ ហើយក្រុមសកម្មប្រយុទ្ធ បានបញ្ចេញនូវអ្វីដែលខ្លួននិយាយថា ជាវីដេអូពីការវាយប្រហារ ។ មន្ត្រីសហរដ្ឋអាមេរិក បានលើកឡើងថា ពួកគេបានព្រមានរុស្ស៊ី អំពីចារកម្មអំពីការវាយប្រហារ ដែលជិតមកដល់នៅដើមខែនេះ ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានថ្លែងជាសាធារណៈអំពីក្រុមសកម្ម ប្រយុទ្ធពាក់ព័ន្ធនឹងក្រុមអ្នកវាយប្រហារ ដែលលោកបានលើកឡើងថា បានព្យាយាមរត់គេចខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ។
លោក ពូទីន បានថ្លែងថា មនុស្សមួយចំនួននៅ “ប្រទេសអ៊ុយក្រែន” ត្រូវបានរៀបចំដើម្បីស្មារតីខ្មាន់កាំភ្លើងឆ្លងកាត់ព្រំដែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា