ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាលឡាវ ប្រកាសថា មានករណីឆ្លងជំងឺ អង់ត្រាក់ចំនួន៥៤ករណី នៅតំបន់ភាគខាងត្បូង

Xinhua

វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវ បានបញ្ជាឱ្យ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះមានការប្រុងប្រយ័ត្ន បន្ទាប់ពី មានករណីឆ្លង ជំងឺអង់ត្រាក់ រឺហៅថា ជំងឺឈាមខ្មៅ ចំនួន៥៤ករណី នៅក្នុងស្រុកចំនួន២ក្នុងខេត្ត ចំប៉ាសាក់ភាគខាងត្បូង ។

គេហទំព័រព័ត៌មាន ឡាវ ឈ្មោះថា Lao Phattana News បានរាយការណ៍ឲ្យដឹង នៅថ្ងៃចន្ទនេះថា មន្ត្រីមូលដ្ឋាន និងអាជ្ញាធរសុខាភិបាល បានអំពាវនាវឱ្យមានការគាំទ្រ និងសហការពីប្រជាពលរដ្ឋ ក្នុងការតាមដានប្រភពនៃការឆ្លង ការប្រមូលព័ត៌មានសំខាន់ៗ ការដាក់ឱ្យនៅដាច់ពីគេលើតំបន់ដែលរងផលប៉ះពាល់ និងការសម្លាប់សត្វដែល សង្ស័យឆ្លងមេរោគ ។

តំបន់ដែលមានហានិភ័យខ្ពស់នឹងត្រូវដាក់ជាតំបន់ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងនេះ ហើយកន្លែងចិញ្ចឹមសត្វមួយចំនួនត្រូវបានហាមឃាត់មិនឱ្យសម្លាប់សត្វគោ និងក្របី ជាដាច់ខាត ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានណែនាំ ដល់ម្ចាស់បសុសត្វ ឲ្យតាមដានសត្វរបស់ខ្លួន ឲ្យបានដិត ដល់ចំពោះរោគសញ្ញានៃជំងឺអង់ត្រាក់ ។

ប្រជាពលរដ្ឋក៏ត្រូវបានស្នើសុំ ឱ្យរក្សាការឃ្លាំមើលយ៉ាងជិត ស្និទ្ធលើសត្វចិញ្ចឹមរបស់ពួកគេពីរោគសញ្ញានៃជំងឺ ហើយរាយការណ៍ភ្លាមៗទៅកាន់ ពេទ្យសត្វភូមិរាល់ករណី ណាមួយដែលគួរឱ្យសង្ស័យ ។

ក្រសួងសុខាភិបាលបានជំរុញឲ្យអាជ្ញាធរនៅស្រុក Soukhoumma ទទួលរងផលប៉ះពាល់ពិនិត្យមើលកន្លែងស៊ីសាច់ និងការបរិភោគសាច់នៅតំបន់ ដែលមានការឆ្លងមេរោគនេះ ។ អាជ្ញាធរមូលដ្ឋានក៏ត្រូវបានចាត់ ភារកិច្ចសម្លាប់មេរោគ គ្រប់តំបន់ដែលមានករណីរកឃើញ ។

ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺឆ្លងនេះ មន្ទីរកសិកម្មស្រុកបានចេញសេចក្តី ជូនដំណឹងមួយ ដាស់តឿនដល់គ្រប់វិស័យ ពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជីវកម្មខ្នាតតូច មិនត្រូវជួញដូរសត្វ ឬផលិតផលសត្វនៅខាងក្រៅស្រុកជាដាច់ខាត ៕

To Top