ព័ត៌មានអន្តរជាតិ

ប្រធានប្រតិបត្តិ Boeing លាលែងចេញពីតំណែង ក្រោយបញ្ហាវិបត្តិ នៃបច្ចេកទេសសុវត្ថិភាព

RT News

បរទេស ៖ យោងតាការចេញផ្សាយរបស់ RT ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun បានប្រកាសថា លោកនឹងចុះចេញពីដំណែង នៅចុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ យក្សរបស់សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការដួល រលំដោយសារវិបត្តិ 737 Max ។

ប្រភពដដែលបាន សរសេរទៀតថា ការសម្រេចចិត្តនេះគឺជាផ្នែកមួយ នៃការរុះរើការគ្រប់គ្រង ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ របស់ក្រុមហ៊ុន ។

នៅក្នុងលិខិតមួយកាលពីថ្ងៃច័ន្ទទៅកាន់បុគ្គលិក ដែលបង្ហោះនៅលើគេហទំព័ ររបស់ក្រុមហ៊ុន Boeing លោក Calhoun បាននិយាយថាឧបទ្ទវហេតុនៅថ្ងៃទី៥ ខែមករានៅពេល ដែលទ្វារមួយបានផ្ទុះចេញពីជើងហោះហើរ Alaska Airlines Flight 1282 នៅកម្ពស់១៦០០០ហ្វីតគឺជា ពេលវេលាលិចទឹក សម្រាប់ក្រុមហ៊ុន។

ដំបូងឡើយ Boeing បានលើកឡើងអំពីបញ្ហានេះទៅកាន់លោក Calhoun ដើម្បីរកដំណោះស្រាយក្នុងពេលវេលាដ៏លំបាក សម្រាប់ក្រុមហ៊ុន ខណៈដែលខ្លួនព្យាយាម ទទួលបានទំនុក ចិត្តពីសាធារណៈជនឡើងវិញ បន្ទាប់ពីឧប្បត្តិហេតុ ធ្លាក់ដ៏សាហាវ ចំនួនពីរដែលពាក់ ព័ន្ធនឹងយន្តហោះ 737 Max 8 របស់ខ្លួន២លើក គឺកាលពីក្នុងឆ្នាំ២០១៨ ម្តងនិងឆ្នាំ២០១៩ម្តង។

គួរឲ្យដឹងដែរថាស្តង់ដារ ផលិតកម្មរបស់ក្រុមហ៊ុន Boeing ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងទូទាំងពិភពលោក បន្ទាប់ពីមានការផ្ទុះខ្យល់អាកាសលើយន្តហោះ 737 MAX 9 មួយក្នុងចំណោមយន្តហោះរបស់ខ្លួន។ កាលពីថ្ងៃទី៥ខែមករា ជើងហោះហើរ Alaska Airlines ដែលធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ពីទីក្រុង Portland រដ្ឋ Oregon ត្រូវត្រលប់មកវិញ បន្ទាប់ពីផ្ទាំងទ្វារមួយបានផ្ទុះឡើង នៅកម្ពស់១៦០០០ហ្វីត ដែលបណ្តាល ឲ្យអ្នកដំណើរ ជាច្រើននាក់ក្នុងចំណោម ១៧១នាក់ នៅលើយន្តហោះរងរបួស ៕

ប្រែសម្រួល៖ស៊ុនលី

To Top