ព័ត៌មានអន្តរជាតិ

លោក Netanyahu លប់ចោលដំណើរទស្សនកិច្ច របស់ក្រុមមន្ត្រីអ៊ីស្រាអ៊ែល ទៅអាមេរិក

ប្រភព ៖ AFP

បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បាននិយាយថា ឥឡូវនេះ លោកនឹងមិនបញ្ជូនគណៈប្រតិភូ ដែលត្រូវបានរំពឹងទុក នៅក្នុងទីក្រុងវ៉ាស៊ីនតោន នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានបដិសេធនៅមុនថ្ងៃ នោះពីការបោះឆ្នោតជំទាស់ vetoing សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីបទឈប់បាញ់ Gaza ។

UNSC បានអនុម័តសេចក្តីសម្រេចកាលពីថ្ងៃចន្ទ ដោយទាមទារបទឈប់បាញ់ ភ្លាមៗ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ក្នុងអំឡុងខែដ៏វិសុទ្ធ របស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន ដែលនឹងត្រូវបញ្ចប់ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ។

សហរដ្ឋអាមេរិកបានបដិសេធ មិនបោះឆ្នោតលើក្រុមប្រឹក្សានេះ ខណៈដែលសមាជិក១៤ នាក់ ដែលនៅសល់បានបោះឆ្នោតគាំទ្រ ដំណោះស្រាយដែលទាមទារ ឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសេសសល់ ដោយគ្មានលក្ខខណ្ឌ និងគូសបញ្ជាក់ពី តម្រូវការបន្ទាន់ ដើម្បីពង្រីកលំហូរជំនួយ ទៅកាន់តំបន់ហ្គាហ្សា ។

យោងតាមសេចក្តីថ្លែងការណ៍ លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យថា លោកនឹងមិនបញ្ជូនគណៈប្រតិភូ ជាន់ខ្ពស់ទៅពិភាក្សា អំពីផែនការ របស់យោធាអ៊ីស្រាអែល សម្រាប់ប្រតិបត្តិការនៅទីក្រុង Rafah ភាគខាងត្បូង Gaza ដោយគ្មានវេតូនៅ UNSC នោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top