បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តុលាការរបស់ទីក្រុងមូស្គូ បានដាក់ជនសង្ស័យលើ បុគ្គលបីនាក់ទៀត ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មដ៏ សាហាវកាលពីថ្ងៃសុក្រលើសាលតន្ត្រី Crocus ហើយក៏ត្រូវបានចាប់ខ្លួនរួចមកហើយដែរដែលធ្វើឲ្យអ្នកជាប់ឃុំនឹងនៅជាប់ឃុំរហូត ដល់យ៉ាងហោចណាស់ថ្ងៃទី ២២ ខែឧសភា។
មួយថ្ងៃមុននេះ តុលាការដដែលបានអនុម័តការចាប់ខ្លួនបុរសបួននាក់ ដែលអ្នកស៊ើបអង្កេតជឿថា បានបាញ់ប្រហារដែលបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់ ១៣៣ នាក់ស្លាប់ និងជាច្រើន នាក់ទៀតរងរបួស។
យោងតាមគណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ីបានឱ្យដឹងថា ជនសង្ស័យចុងក្រោយទាំងបីនាក់ដែលមានឈ្មោះដូចជា Aminchon Islomov, Dilovar Islomov និងឪពុករបស់ពួកគេ អាយុ៦២ឆ្នាំ Isroil Islomov ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការរៀបចំអំពើភេរវកម្ម នេះបើយោងតាមគណៈកម្មាធិការស៊ើប អង្កេតរបស់ប្រទេសរុស្ស៊ី។
នៅក្នុងពាក្យសុំទៅកាន់តុលាការ ដែលបានចែករំលែកនៅលើបណ្តាញ Telegram របស់ទីភ្នាក់ងារនេះ អ្នកស៊ើបអង្កេតបានអះអាងថាខ្មាន់កាំភ្លើងម្នាក់គឺ Shamsidin Fariduni ត្រូវបានគេជឿថា បានជ្រើសរើស Aminchon Islomov នៅក្នុងខែមករា ដើម្បីចូលរួម ជាមួយគាត់ជាមួយ នឹងគោលដៅ នៃការប្រព្រឹត្តអំពើភេរវកម្ម ហើយ មិនលើសពីថ្ងៃទី១១ខែមីនាគាត់ ត្រូវបានគេគិតថាបានជ្រើសរើស Dilovar Islomov ផងដែរដោយអ្នកស៊ើបអង្កេត បានអះអាងដោយទាមទារ ឱ្យមានការចាប់ខ្លួនបងប្អូនប្រុសពីរនាក់ ក៏ដូចជាឪពុករបស់ពួកគេ ជាបន្តបន្ទាប់មកបែបនេះ ៕
ប្រែសម្រួល៖ស៊ុនលី