បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា មកទល់ពេលនេះ នៅមិនមានភស្តុតាងណាមួយ ដែលអាចដាក់បន្ទុករដ្ឋាភិបាល អ៊ុយក្រែន ជាប់ពាក់ព័ន្ធក្នុងការ សម្លាប់រង្គាលនៅទីក្រុង Crocusនៅឡើយទេ ។
មនុស្សជាង១៣០នាក់ ត្រូវបានសម្លាប់នៅឯកន្លែង ប្រគុំតន្ត្រីនៅភាគពាយព្យ នៃទីក្រុងមូស្គូកាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលបុរស ប្រដាប់អាវុធជាច្រើននាក់ បានចាប់ផ្តើមបាញ់ ចូលទៅ ក្នុងហ្វូងមនុស្សបន្ទាប់មកបានដុតបំផ្លាញទីតាំង នោះហើយ ក្រុមភេរវករដែលហៅខ្លួន ឯងថារដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានប្រកាសទទួលខុសត្រូវ។
លោក Jean-Pierre បានទទូចថា ISIS ទទួលបន្ទុកតែមួយគត់នៅទីនេះ ការទទួលខុសត្រូវតែមួយគត់ហើយប្រធានាធិបតីរុស្ស៊ី Vladimir Putinក៏បាន យល់រឿងនោះផងដែរ ។ យើងបានចែករំលែកវាជាមួយរដ្ឋាភិបាល របស់ពួកគេដូច្នេះហើយមិនមានភ័ស្តុតាង អ្វីទាំងស្រុងដែលថាអ៊ុយក្រែនជាប់ពាក់ព័ន្ធនៅទីនោះទេ ។
គួរឲ្យដឹងដែរថាពេលនេះទីភ្នាក់ងារសន្តិសុខរុស្ស៊ី បានឃាត់ខ្លួនជនល្មើសបួននាក់ នៃការសម្លាប់រង្គាលនៅសាលប្រគុំតន្ត្រីCrocus ក៏ដូចជាអ្នកសមគំនិត ដែលគេសង្ស័យចំនួន៧នាក់ ផងដែរហើយ បុរសទាំងនោះត្រូវបានគេកំណត់ អត្តសញ្ញាណថា ជាជនជាតិតាហ្ស៊ីកដើមផងដែរ៕
ប្រែសម្រួល៖ស៊ុនលី