ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ៖ រុស្ស៊ីដឹង​ថា ​នរណា​ជា​អ្នក​វាយ​ប្រហារ សម្លាប់មនុស្សជាង១៣០នាក់ នៅជាយក្រុងមូស្គូ ប៉ុន្តែលោកចង់​ដឹង​អ្នក​ណា​បញ្ជា​

xinhua

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទ ដោយចង្អុលទៅអ៊ុយក្រែនថា ជាពិរុទ្ធជនដែលអាចកើតមាន។ លោកពូទីនបាននិយាយ នៅក្នុងសុន្ទរកថាបើក នៃការហៅជាវីដេអូ ជាមួយមន្ត្រីអនុវត្តច្បាប់ថា “ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយពួកអ៊ីស្លាម ជ្រុលនិយម” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឥឡូវនេះកំពុងព្យាយាមបិទបាំង សម្រាប់ការអនុវត្តតំណាង របស់ពួកគេនៅក្នុងទីក្រុងគៀវ ដោយទទូចថា អ៊ុយក្រែនមិនមានពាក់ព័ន្ធ នឹងការវាយប្រហារ ភេរវកម្មនោះទេ ហើយថាភាគី ដែលទទួលខុសត្រូវគឺរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) ។

យ៉ាងណាក៏ដោយ លោក ពូទីន ថា ប៉ុន្តែ​យើង​ដឹង​ថា ​នរណា​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ ។ យើង​ចង់​ដឹង​ថា​អ្នក​ណា​បញ្ជា​វា»។

បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​រុ​ស្ស៊ី​ កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​នាំ​ខ្លួន​ទៅ​កាន់​តុលាការ ។ លោក ពូទីន បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​ត្រូវ​តែ​មាន​លក្ខណៈ​វិជ្ជាជីវៈ ដោយ​មិន​មាន​ការ​លម្អៀង​ ខាង​នយោបាយឡើយ។

សូមជម្រាបថា មនុស្សជាង ១៣០ នាក់ ត្រូវបានសម្លាប់នៅឯកន្លែងប្រគុំតន្ត្រី នៅភាគពាយព្យ នៃទីក្រុងមូស្គូកាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលបុរស ប្រដាប់អាវុធ ជាច្រើននាក់បានចាប់ផ្តើមបាញ់ប្រហារចូល ទៅក្នុងហ្វូងមនុស្ស ហើយបានដុតបំផ្លាញសាលមហោស្រពនោះថែមទៀត។ ក្រុមភេរវករដែលហៅខ្លួនឯងថា រដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានប្រកាសទទួលខុសត្រូវ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top