ព័ត៌មានអន្តរជាតិ

ប្រធានសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី សង្ស័យប្រទេស៣ ប្រហែលជានៅពីក្រោយ ការវាយប្រហារភេរវកម្ម កន្លែងប្រគុំតន្ត្រី នៅជាយក្រុងមូស្គូ

Sputnik

បរទេស ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ុយក្រែន ប្រហែលជានៅពីក្រោយ ការវាយប្រហារភេរវកម្ម កាលពីថ្ងៃសុក្រសប្តាហ៍មុន លើកន្លែងប្រគុំតន្ត្រីមួយកន្លែងនៅជាយក្រុងមូស្គូ ដែលបានឆក់យកជីវិតមនុស្សអស់ ១៣៩នាក់ និងរបួសប្រហែល ២០០នាក់ ។ នេះបើយោងតាមប្រធាន សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Aleksandr Bortnikov ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានប្រាប់ អ្នកយកព័ត៌មាន នៅថ្ងៃអង្គារថា អាជ្ញាធរបច្ចុប្បន្នកំពុង ព្យាយាមបង្កើតអត្តសញ្ញាណ របស់អ្នកគ្រប់គ្នា ដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី។

នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ុយក្រែន អាចនៅពីក្រោយកា រវាយប្រហារភេរវកម្មដែរឬទេ ? ប្រធាន FSB បានឆ្លើយតបថា “យើងគិតថានេះ គឺដូច្នេះមែន ។ ក្នុងករណីណាក៏ដោយឥឡូវនេះ យើងកំពុងនិយាយ អំពីព័ត៌មាន ដែលយើងមាន។ នេះគឺជាព័ត៌មានទូទៅ ប៉ុន្តែពួកគេ [អ្នកស៊ើបអង្កេត] ក៏មានលទ្ធផលជាក់ស្តែងដែរ»។

សេចក្តីថ្លែងការណ៍ របស់លោក Bortnikov ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាពង្រីក នៃការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសរុស្ស៊ី ។ នាយក FSB បានប្រាប់អ្នកសារព័ត៌មានថា សេវាស៊ើបការណ៍សម្ងាត់ នឹងធ្វើអ្វីគ្រប់យ៉ាង ដែលចាំបាច់ ដើម្បីកំណត់អត្តសញ្ញាណ អ្នករៀបចំ ដោយផ្ទាល់ និងអ្នកឧបត្ថម្ភនៃការ វាយប្រហារភេរវកម្មនេះ ៕
ប្រែសម្រួល: ណៃ តុលា

To Top