ព័ត៌មានអន្តរជាតិ

លោក Trump ប្រាប់ថា អ៊ីស្រាអ៊ែលកំពុងបង្ក កំហុសដ៏ធ្ងន់ធ្ងរបំផុតមួយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ីស្រាអែល កំពុងបាត់បង់ការគាំទ្រយ៉ាងច្រើន ហើយត្រូវតែ បញ្ចប់ សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា មុនពេលកេរ្តិ៍ឈ្មោះរបស់ខ្លួនធ្លាក់ចុះបន្ថែមទៀតដែល ការ​លើក​ឡើង​នេះ​ត្រូវបានគេមើលឃើញថា គឺជារឿងដ៏​កម្រ​នៃ​ការ​រិះគន់​រដ្ឋ​ជ្វីហ្វ​ដោយ​លោក Trump។

នៅក្នុងបទសម្ភាសន៍ជាមួយអ៊ីស្រាអែល Hayom បានចេញផ្សាយមួយផ្នែកកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា លោកនឹងធ្វើតាមរបៀបដូចគ្នាទៅនឹងអ្នកបានធ្វើ ប្រសិនបើសហរដ្ឋអាមេរិកត្រូវបាន វាយប្រហារដូចអ៊ីស្រាអែលត្រូវបានក្រុមហាម៉ាស់ នៅក្នុងខែតុលាហើយ លោក Trump បានបន្ថែមថា មានតែមនុស្សល្ងង់ទេដែលមិនធ្វើដូច្នេះ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានហៅការបំផ្លិចបំផ្លាញផ្ទះជនស៊ីវិល នៅហ្គាហ្សារបស់អ៊ីស្រាអែលថា ជាកំហុសដ៏ធំមួយ ។

លោក Trump បានបន្តទៀតថា៖ វាជារូបភាពអាក្រក់ណាស់ សម្រាប់ពិភពលោកហើយ ពិភពលោក​កំពុង​តែ​មើល​ឃើញ​រឿង​នេះ ជា​រៀង​រាល់​យប់ ខ្ញុំ​នឹង​មើលឃើញ​អគារ​ជាច្រើន​កិនសង្កត់ជាន់​លើ​មនុស្ស ។

គួរឲ្យដឹងដែរថា លោកTrump គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងអំឡុងពេលអាណត្តិ របស់គាត់នៅក្នុងសេតវិមាន ហើយបានពណ៌នាគាត់ថាជា ប្រធានាធិបតីអាមេរិកដែលគាំទ្រ អ៊ីស្រាអែលបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ តាមសំណើរបស់លោក Netanyahu ផ្លាស់ប្តូរស្ថានទូតអាមេរិកនៅអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹមខាងលិច និងបានបំបែកកិច្ចព្រមព្រៀង Abraham ដែលមើលឃើញថាអ៊ីស្រាអែលធ្វើឱ្យមាន
ទំនាក់ទំនងធម្មតាជាមួយបារ៉ែន អារ៉ាប់រួម ម៉ារ៉ុក និងស៊ូដង់៕

ប្រែសម្រួល៖ ស៊ុន លី

To Top