បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ហៅកាត់ថាSNBO លោក Aleksey Danilov កាលពីថ្ងៃអង្គារដែល ប្រធានសន្តិសុខរូបនេះត្រូវបាន គេដឹងថាប្រើប្រាស់វោហារសាស្ត្រ បែបមើលងាយនិងជេរប្រមាថ។
ក្រឹត្យដែលពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ ប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ហេតុផល សម្រាប់ការសម្រេចចិត្តនោះទេ។
លោក Aleksandr Litvinenko ត្រូវបានតែងតាំងជាប្រធាន SNBO ថ្មីហើយ គាត់បានកាន់មុខតំណែងនៃទីភ្នាក់ងារចារកម្មបរទេស របស់អ៊ុយក្រែនតាំងពីខែកក្កដា ឆ្នាំ ២០២១ ដោយមុនពេលនោះបានបម្រើការជាអនុប្រធាន SNBO ។
គួរឲ្យដឹងដែរថាលោកDanilov ត្រូវបានគេស្គាល់ថា ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ដ៏អាក្រក់ អំឡុងពេលកាន់តំណែងរបស់គាត់ដែលកាលពី នៅចុងឆ្នាំ២០២៣ គាត់បានទទូចថា ប្រជាជនអ៊ុយក្រែនទាំងអស់ត្រូវតែ ដឹងខ្លួនថាបានរីកធំដឹងក្តីឡើង
ហើយដើម្បីអាចប្រយុទ្ធនៅពេលផ្តល់យោបល់ លើបញ្ហាលើការជ្រើសរើសយោធាថ្មីរបស់ទីក្រុងគៀវ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
