ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានច្រានចោលការទំនាក់ទំនង ឬការចរចាបន្ថែមទៀតជាមួយប្រទេសជប៉ុន ហើយបានឲ្យដឹងថា កិច្ចប្រជុំកំពូល រវាងមេដឹកនាំលោក គីម ជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា មិនមានការព្រួយបារម្ភ ចំពោះវានោះទេ។
លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ពីជំហររបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េផ្លូវការ មួយថ្ងៃបន្ទាប់ពីទីក្រុងតូក្យូ បានបដិសេធការអំពាវនាវ របស់នាងឱ្យទម្លាក់ការទទូចរបស់ខ្លួន លើការវិលត្រឡប់របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយភ្នាក់ងារកូរ៉េខាងជើងនៅក្នុង ឆ្នាំ១៩៧០ និង ១៩៨០។
ប្អូនស្រីដែលជាមន្ត្រីជាន់ខ្ពស់ ក្នុងបក្សពលករកូរ៉េដែលកំពុងកាន់អំណាច បានរិះគន់ជប៉ុនថា “ប្រកាន់ខ្ជាប់នូវបញ្ហា ដែលមិនអាចដោះស្រាយបាន” ដោយសំដៅលើបញ្ហាចាប់ពង្រត់ ។
ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi អ្នកនាំពាក្យរដ្ឋាភិបាលកំពូល របស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទបានហៅជំហរនោះថា “មិនអាចទទួលយកបានទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ លោកស្រី គីម យូជុង បានបង្ហាញថា លោក គីស៊ីដា បានបង្ហាញពីបំណងចង់ជួបលោក គីម ជុងអ៊ុន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ ចុងក្រោយរបស់លោក ស្រី គីម យូជុង ក្នុងនោះលោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថា ប្រទេសជប៉ុននឹង “បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន” ដើម្បីដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងកូរ៉េខាងជើង ប៉ុន្តែលោកបានបន្ថែមថា លោកនឹងមិនធ្វើប្រតិកម្ម ចំពោះរាល់ការលើកឡើង របស់លោកស្រីនោះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
