យេរ៉ូសាឡឹម៖ លោក Marwan Issa ដែលជាអនុមេដឹកនាំយោធា នៃក្រុមហាម៉ាស ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់ខ្លួនលើផ្លូវរូងក្រោមដីមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីដើមខែមីនា។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយថា “យប់នេះខ្ញុំអាចបញ្ជាក់បានថា យោងតាមការស៊ើបការណ៍របស់យើង លោក Marwan Issa ត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារមួយ ដែលយើងបានធ្វើប្រហែលពីរសប្តាហ៍មុន” ។
លោក Hagari បានលើកឡើងថា Razi Abu Tama’ah ដែលជាសកម្មប្រយុទ្ធជាន់ខ្ពស់ម្នាក់ទៀតរបស់ក្រុមហាម៉ាស ក៏ត្រូវបានសម្លាប់ជាមួយលោក Issa ផងដែរ។
កាលពីថ្ងៃទី១១ ខែមីនា IDF បានអះអាងការវាយប្រហារ លើផ្លូវរូងក្រោមដីនៅហ្គាហ្សា ដែលជាកន្លែងដែលអ្នកទាំងពីរត្រូវបានគេជឿថា កំពុងស្នាក់នៅ។ ទោះជាយ៉ាងណា គេមិនអាចបញ្ជាក់ពីការសម្លាប់ របស់ពួកគេនៅពេលនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា