បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយបង្ខូចសមភាគីរុស្ស៊ីលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ជាលើកទីពីរក្នុងរយៈពេលពីរខែ ដោយហៅលោក ពូទីន ជាសាធារណៈថា “ជាឃាតក” ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានធ្វើឲ្យមានការ ច្របូកច្របល់ ខណៈកំពុងនិយាយនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយក្នុងទីក្រុង Raleigh រដ្ឋ North Carolina កាលពីថ្ងៃអង្គារ ។ លោកបានតស៊ូមតិ ក្នុងការបង្កើនពន្ធសហព័ន្ធ ជាមធ្យមសម្រាប់អ្នកមានបំផុតរបស់អាមេរិកពី 8.2% ទៅ 25% ដោយលើកហេតុផលថា នេះនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន ប្រមូលបាន ៤០០ ពាន់លានដុល្លារ ក្នុងរយៈពេលដប់ឆ្នាំខាងមុខ។
លោកថា “ស្រមៃមើលថាតើយើងអាចធ្វើអ្វីបានជាមួយនោះ ។ យើងអាចកាត់បន្ថយឱនភាពសហព័ន្ធជាមូលដ្ឋាន… យើងអាចធ្វើកិច្ចការជាច្រើន ដែលជាលទ្ធផលរួមទាំងការ ធ្វើឱ្យប្រាកដថាយើង មើលថែអ៊ុយក្រែន ពីឃាតក គឺពូទីន»។
លោក Biden ក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី កាលពីចុងខែកុម្ភៈ ដោយហៅគាត់ថា “ឆ្កួត S.O.B” ។ លោកបានលើក ឡើងពីលោក ពូទីន ខណៈដែលលោកបាននិយាយថា លោកខាងលិចត្រូវតែប្រុង ប្រយ័ត្ន ចំពោះជម្លោះនុយក្លេអ៊ែរ ប៉ុន្តែគួរតែយកចិត្តទុកដាក់ បន្ថែមទៀតចំពោះគ្រោះថ្នាក់ ដែលបង្កឡើងដោយការ ប្រែប្រួលអាកាសធាតុ ៕
ប្រែសម្រួលៈ ណៃ តុលា