ព័ត៌មានអន្តរជាតិ

វៀតណាម ចាប់ខ្លួនមេដឹកនាំកាន់តែច្រើន ក្នុងសំណុំរឿងពុករលួយវិស័យ​ អចលនទ្រព្យដ៏ល្បីល្បាញ

VN Express

បរទេស៖ អនុប្រធានបក្សខេត្ត Vinh Phuc ភាគខាងជើង និងជាអតីតប្រធានបក្ស និងម្នាក់ទៀតជាប្រធានខេត្ត Quang Ngai ភាគកណ្តាល គឺត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទស៊ីសំណូក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកទាំងពីរនាក់នេះ មានឈ្មោះ Pham Hoang Anh អាយុ ៤៩ ឆ្នាំ និង ឈ្មោះ Le Viet Chu អាយុ ៦១ ឆ្នាំកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការពាក់ព័ន្ធនឹងក្រុមហ៊ុន Phuc Son Group JSC ។

អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈលោកឧត្តមសេនីយ៍ To An Xo បាននិយាយថា ពួកគេត្រូវបានគេចោទប្រកាន់ពីបទទទួលសំណូកពីឈ្មោះ Nguyen Van Hau ប្រធានក្រុមហ៊ុន Phuc Son ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យឈានមុខគេនៅភាគខាងជើង ដើម្បីជួយក្រុមហ៊ុននេះឈ្នះការដេញថ្លៃសម្រាប់គម្រោងនៅក្នុងខេត្តទាំងពីរ។

មេដឹកនាំខេត្តមួយចំនួនទៀតក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីខែមុន រួមទាំងប្រធានខេត្ត Vinh Phuc និងលេខាបក្ស Le Duy Thanh និង Hoang Thi Thuy Lan និងប្រធានខេត្ត Quang Ngai និងអតីតប្រធាន Dang Van Minh និង Cao Khoa ។ ពួកគេទាំងអស់ប្រឈមនឹងការចោទប្រកាន់ពីបទ «ទទួលសំណូក»៕

ប្រែសម្រួលៈ ណៃ តុលា

To Top