ព័ត៌មានអន្តរជាតិ

លោក Fukuda Yasuo អតីតនាយករដ្ឋមន្ត្រីជប៉ុនរំពឹងថា ចិននឹងបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ

កាលពីថ្ងៃទី២៧ខែមីនា លោក Fukuda Yasuo ប្រធានគណៈកម្មាធិការប្រឹក្សាយោបល់នៃវេទិកា Boao សម្រាប់អាស៊ីនិងជាអតីតនាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា សេដ្ឋកិច្ចចិនមានឥទ្ធិពលយ៉ាងធំធេងចំពោះសេដ្ឋកិច្ចពិភពលោក លោករំពឹងពីការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ដើម្បីបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញសេដ្ឋកិច្ចពិភពលោកឱ្យអភិវឌ្ឍដោយនឹងនរ ។


លោក Fukuda Yasuo យល់ឃើញថា វេទិកា Boao សម្រាប់អាស៊ីជាវេទិកាដ៏សំខាន់សម្រាប់ឥស្សរជននៃប្រទេសជាច្រើនពិភាក្សានិងផ្លាស់ប្តូរអំពីការដំណើរការនៃគោលនយោបាយដ៏សំខាន់និងបញ្ហាអភិវឌ្ឍន៍សកល ។ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ បញ្ហាពិភាក្សាដែលលោកយកចិត្តទុកដាក់បំផុតគឺ “ការអភិវឌ្ឍបច្ចេកវិទ្យា” ។ លោកយល់ស្របចំពោះទង្វើរបស់ចិនដែលពន្លឿនការបណ្តុះបណ្តាលនិងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។


លោក Fukuda Yasuo បានថ្លែងបន្តថា កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងចិនមានឱកាសគ្រប់បែបយ៉ាង ដែលមិនត្រឹមតែនឹងមានអំណោយផលដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសដទៃទៀតផងដែរ ៕

To Top