ព័ត៌មានអន្តរជាតិ

អ្នកនៅក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក គឺខឹងសម្បារជាមួយនឹង ប្រធានាធិបតីបារាំង

RT News

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រភពនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការខឹងសម្បារនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីការលើកឡើងរបស់គាត់ដែលថា ការទប់ស្កាត់ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងជម្លោះអ៊ុយក្រែន គឺអាចត្រូវការកម្លាំងយោធារបស់អង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា អ្នកខ្លះនៅទីក្រុងវ៉ាស៊ីនតោន ជឿថាលោក Macron អាចនឹងបង្កឱ្យមានការប៉ះទង្គិចជាមួយទីក្រុងម៉ូស្គូ។ យុត្តិកម្មរបស់មេដឹកនាំបារាំងសម្រាប់សេចក្តីថ្លែងការណ៍របស់គាត់ត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្តដែលនៅពីក្រោយកិច្ចប្រជុំបិទទ្វារ ។ នេះបើយោងតាមរបាយការណ៍មួយកាលពីថ្ងៃពុធ។

បន្ទាប់ពីរៀបចំការជួបជុំដែលគាំទ្រគៀវនៅទីក្រុងប៉ារីសកាលពីចុងខែកុម្ភៈ លោក Macron បាននិយាយថា សមាជិកណាតូ “មិនអាចដកចេញអ្វីទាំងអស់” រួមទាំងកងទ័ពជើងគោក ហើយបានព្យាករណ៍ថាការផ្លាស់ប្តូរនៅក្នុងការពេញចិត្តនៃជម្រើសនោះអាចនឹងកើតមាននាពេលអនាគត។ ក្រោយមកលោកបានអះអាងថា រដ្ឋាភិបាលរុស្ស៊ីគួរតែបន្តទស្សន៍ទាយអំពីទំហំនៃការគាំទ្ររបស់លោកខាងលិចសម្រាប់ក្រុងគៀវ។ នៅក្នុងការពិភាក្សាផ្ទៃក្នុងរបស់អង្គការណាតូ មនុស្សមួយចំនួនបានអះអាងថា លោកសម្រេចបានលទ្ធផលផ្ទុយ។

មេដឹកនាំលោកខាងលិចជាច្រើនបានច្រានចោលជាសាធារណៈចំពោះការបញ្ជូនកងទ័ពចូលអ៊ុយក្រែន បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Macron ដោយលុបបំបាត់ភាពមិនច្បាស់លាស់ណាមួយដែលវាអាចមានបំណងបង្កើត។ ប្រធានាធិបតីអាមេរិក Joe Biden ស្ថិតក្នុងចំណោមអ្នកដែលត្រូវធ្វើដូច្នេះ ដូចជាអធិការបតីអាល្លឺម៉ង់ Olaf Scholz ដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top