ព័ត៌មានអន្តរជាតិ

អាមេរិក មិនបានចែករំលែកព័ត៌មាន ពេញលេញជាមុនអំពីផែនការ ភេវរកម្មលើទីក្រុងមូស្គូឡើយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានអះអាងថា
ការខ្វះទំនុកចិត្តរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានរារាំងទីក្រុងវ៉ាស៊ីនតោន ពីការចែករំលែកព័ត៌មានសម្ងាត់ទាំងអស់ដែលខ្លួន
មានអំពីការវាយប្រហារភេរវកម្ម ដែលនឹងត្រូវកើតឡើងនៅទីក្រុងមូស្គូ។

ខ្មាន់កាំភ្លើង៤នាក់ បានបើកការវាយប្រហារភេវរកម្ម ដោយការសម្លាប់រង្គាលដ៏បង្ហូរឈាម ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររុស្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលពួកគេបានផ្ទុះអាវុធ នៅឯកន្លែងប្រគុំតន្ត្រីដ៏ធំមួយ នៅខាងក្រៅរដ្ឋធានី មុនពេលដុតអគារហើយជាលទ្ធផល មនុស្សដល់ទៅ​ ១៤៣​នាក់​ ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ។

កាលពីដើមខែមីនា ស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ បានចេញការព្រមានដល់ពលរដ្ឋអាមេរិក អំពីការវាយប្រហារដែលអាចកើតមានដោយ​ឡែក សារ​មិន​សាធារណៈ​ត្រូវ​បាន​ ផ្ញើ​ទៅ​មន្ត្រី​សន្តិសុខ​រុស្ស៊ីផងដែរ ។លោក Aleksandr Bortnikov ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានពណ៌នាថាវាជា លក្ខណៈទូទៅ ខណៈពេលដែលរុស្សីបានយកវា មកធ្វើបច្ចុប្បន្នភាពជាសាធារណៈ លើការស៊ើបអង្កេតកាលពីថ្ងៃអង្គារ ។

គួរឲ្យដឹងដែរថានៅ​ក្នុង​ការ ព្រមាន​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ស្ថានទូត​បាន​និយាយ​ថា ការ​គំរាម​កំហែង​គឺ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ៤៨ ម៉ោង​បន្ទាប់ប៉ុន្តែ កាសែតនេះបាននិយាយថា វាមិនច្បាស់ទេថា តើស៊ើបការណ៍សម្ងាត់របស់អាមេរិក បានគណនាច្រឡំពេលវេលានៃការវាយប្រហារ ឬក្រុមជ្រុលនិយមពន្យារពេលផែនការរបស់ពួកគេ ដោយឃើញការពង្រឹងសន្តិសុខ កើនឡើងឬយ៉ាងណានោះទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top