ព័ត៌មានអន្តរជាតិ

អតីតអធិកាបតិអាល្លឺម៉ង់៖ មិត្តភាពរវាងលោក ជាមួយនឹងលោក Putin ទើបអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែនបាន

បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន dpa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាមានតែ ការពិភាក្សាទៅកាន់ទីក្រុងមូស្គូទេ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ធម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បាន។

យោងតាមការចេញផ្សាយរបស់ RT លោកSchroeder បាននិយាយទៀតថា មិត្តភាពផ្ទាល់ខ្លួនរបស់គាត់ជាមួយប្រធានាធិបតី Vladimir Putin អាចដើរតួក្នុងការបញ្ឈប់ ការបង្ហូរឈាមនេះបាន។

អតីត​អធិការបតី​និង​មេដឹកនាំ​រុស្ស៊ី​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ ដែល​លាតសន្ធឹង​ទៅ​នឹង​ពេល​ដែល​លោក Schroeder ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៩០ ហើយមិនតែប៉ុណ្ណោះនៅក្នុង២០១៤ លោកពូទីនបានចូលរួម ក្នុងពិធីខួបកំណើតរបស់ Schroeder នៅ St. Petersubrg។

គួរឲ្យដឹងដែរថាលោក Schroeder ក៏បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល នៃប្រតិបត្តិកររុស្ស៊ីនៃបំពង់បង្ហូរឧស្ម័ន Nord Stream និងថាមពលយក្ស Rosneft ដោយ គាត់បានប្រឈមមុខ នឹងការរិះគន់ជុំវិញទំនាក់ទំនង របស់គាត់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានលាលែងពីក្រុមប្រឹក្សា Rosneft ក្នុងខែឧសភានៃឆ្នាំនោះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top