ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អះអាងថា អង្គការ NATO នៅអឺរ៉ុបខាងកើត និងសមុទ្រខ្មៅ រៀបចំសកម្មភាពយោធា នៅក្នុងតំបន់

Xinhua

ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សកម្មភាព របស់អង្គការ NATO នៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺផ្តោតលើការរៀបចំសម្ព័ន្ធមិត្ត របស់ខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ដ៏មានសក្តានុពលជាមួយរុស្ស៊ី ដោយលើកឡើងពីសកម្មភាពយោធានៅក្នុងតំបន់ ។
កន្លងមកអាជ្ញាធររ៉ូម៉ានីបានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេក្នុងការវិនិយោគចំនួន២,៥ពាន់លានអឺរ៉ូ ស្មើនឹង២,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu នៅក្នុងតំបន់ Constanta County ។

ក្រសួងបានឲ្យដឹងថា មូលដ្ឋាននេះគ្រោង នឹងពង្រីកទៅជាទីក្រុងយោធា ដែលមានសមត្ថភាពផ្ទុកក្រុមគ្រួសារ របស់បុគ្គលិកយោធាចំនួន១០.០០០នាក់ ជាមួយនឹងផែនការបង្កើត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ។

ការសាងសង់បានចាប់ផ្តើម នៅភាគខាងត្បូង នៃទីក្រុងយោធា នាពេលអនាគត ដែលផ្លូវចូល និងបណ្តាញអគ្គិសនីដ៏រឹងមាំកំពុងត្រូវបានសាងសង់ ។ ការធ្វើទំនើបកម្មនៃមូលដ្ឋានទ័ពអាកាសអាចធ្វើឱ្យវាក្លាយជាមូលដ្ឋាន ដ៏ធំបំផុតរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង អង្គការ (NATO) នៅអឺរ៉ុបនៅឆ្នាំ២០៤០ ។ យោធាសហរដ្ឋអាមេរិក បានប្រើប្រាស់មូលដ្ឋាននេះ តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា “ការពង្រីកមូលដ្ឋាន ទ័ពអាកាសរ៉ូម៉ានី គឺជាភស្តុតាងមួយទៀតដែលថា ប្លុកអាត្លង់ទិកខាងជើង នៅតែបន្តការធ្វើយោធា ដោយមិនមានការអត់ធ្មត់របស់ខ្លួន នៃអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top