ហ្គាហ្សា ៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង ដល់៣២.៥៥២នាក់ហើយ ។
យោធាអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៦២នាក់ និងរបួស៩១នាក់ផ្សេងទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។
ក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់ថា តួលេខនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ទៅ៣២.៥៥២នាក់ និងបង្កឲ្យរបួសដល់ ទៅ៧៤.៩៨០គិតចាប់តាំងពីជម្លោះ រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង ។
ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ជាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាស់ ដែលឆ្លងកាត់ព្រំដែន ភាគខាងត្បូង អ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងអំឡុងពេលនោះមានមនុស្ស ប្រហែល១.២០០នាក់ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា