ការ៉ាកាស ៖ ក្រសួងការបរទេសបានឲ្យដឹងថា ក្រសួងការបរទេស វេណេស៊ុយអេឡា បានច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីបន្ទាបតម្លៃ និងធ្វើឱ្យមានភាពស្របច្បាប់ នូវលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីនាពេលខាងមុខ។
ដោយលើកឡើងពីសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រសួងបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការព្យាយាមបន្ទាបតម្លៃ និងធ្វើឲ្យការបោះឆ្នោតបន្ទាប់មានភាពស្របច្បាប់។
ការឆ្លើយតបនេះបានធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា វាមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដែលក្រុមប្រឹក្សាបោះឆ្នោតជាតិ វេណេស៊ុយអេឡា មានគោលបំណងដាក់កម្រិតបេក្ខជនប្រឆាំងពីការចុះឈ្មោះ ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។
ក្រសួងបានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោនមានបំណង “កាត់បន្ថយ” ការចូលរួមរបស់ក្រុមនយោបាយចំនួន ៣៧ ដែលបានគាំទ្រការចុះឈ្មោះបេក្ខជន ប្រធានាធិបតីចំនួន ១៣ ។
តម្រូវការរដ្ឋធម្មនុញ្ញនៃដំណើរការបោះឆ្នោត ត្រូវបានបំពេញ រួមជាមួយនឹងចំណុចនីមួយៗនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាល ស្របច្បាប់នៃប្រទេសវេណេស៊ុយអេឡា និងវេទិកាឯកតា ដែលប្រកាសដោយខ្លួនឯង”៕
ប្រែសម្រួល ឈូក បូរ៉ា