ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ប្រឈមនឹងប្រតិកម្ម កាន់តែខ្លាំងឡើងៗ ក្រោយពីបោះឆ្នោវេតូ ទៅលើសេចក្តីព្រាង សម្រេចដាក់ទណ្ឌកម្ម បន្ថែមដល់កូរ៉េខាងជើង

AFP

សេអ៊ូល ៖ នៅថ្ងៃសុក្រនេះ ប្រទេសរុស្ស៊ី បានប្រឈមមុខ នឹង ការមានប្រតិកម្ម កាន់តែខ្លាំងឡើងៗ បន្ទាប់ពីបានប្រើប្រាស់ អំណាច វេតូរបស់ខ្លួន ដើម្បីបញ្ចប់ការត្រួតពិនិត្យជាផ្លូវការ របស់អង្គការសហប្រជាជាតិ (UN) លើការដាក់ទណ្ឌកម្មលើ ប្រទេសកូរ៉េខាងជើង ស្របពេលមានការស៊ើបអង្កេត លើការផ្ទេរអាវុធ ដែលត្រូវបានចោទប្រកាន់ រវាងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង ។

ការធ្វើវេតូរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានរារាំងដល់ការបន្ត របស់ក្រុមអ្នកជំនាញដែលមានភារកិច្ច ស៊ើបអង្កេត ការរំលោភ លើទណ្ឌកម្ម ដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដែលត្រូវបានហាម ឃាត់របស់កូរ៉េខាងជើង ។

លោក Hwang Joon-kook ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់កូរ៉េខាងត្បូងបានលើកឡើងថា ក្រុងសេអ៊ូល បានចោទប្រកាន់ក្រុងព្យុង យ៉ាង ថា បានបញ្ជូនកុងតឺន័រ រាប់ពាន់គ្រាប់ទៅទីក្រុងម៉ូស្គូ សម្រាប់ប្រើប្រាស់ក្នុងប្រទេស អ៊ុយក្រែន ។

សហភាពអឺរ៉ុប បានឲ្យដឹងថា ការវេតូ របស់ទីក្រុងម៉ូស្គូ គឺជា “កិច្ចខិតខំប្រឹងប្រែងដើម្បីលាក់បាំង ការផ្ទេរអាវុធខុសច្បាប់ រវាងកូរ៉េខាងជើង និងរុស្ស៊ី ក្នុងបរិបទនៃសង្រ្គាមឈ្លានពាន ខុសច្បាប់ចុងក្រោយប្រឆាំង នឹងអ៊ុយក្រែន” ដោយសំដៅទៅលើកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានហៅការបោះឆ្នោតនេះថា ជា “កិច្ចខិតខំប្រឹងប្រែងចាប់អារម្មណ៍ដោយខ្លួនឯង ដើម្បីលាក់របាយការណ៍របស់ក្រុមប្រឹក្សាស្តីពីការឃុបឃិតផ្ទាល់ខ្លួន” ជាមួយកូរ៉េខាងជើង ។

លោក Matthew Millerអ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ថា “សកម្មភាពរបស់រុស្ស៊ី នៅថ្ងៃនេះបានធ្វើឱ្យខូច ដល់សន្តិភាព និងសន្តិសុខអន្តរជាតិដោយឆ្កួតៗ ដើម្បីជំរុញការចរចា តាមបែកពុក រលួយដែលក្រុងម៉ូស្គូ បានវាយប្រហារ ជាមួយកូរ៉េខាងជើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top