ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន ៖ នៅមិនទាន់មានការ សម្រេចនៅឡើយ ចំពោះអនាគតយោធា អាមេរិក នៅប្លុកអាហ្វ្រិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងក្រុងវ៉ាស៊ីនតោន មិនបានធ្វើការសម្រេចចិត្តណាមួយ នៅឡើយទាក់ទងនឹង ការដកកងកម្លាំង របស់ខ្លួន ចេញពីប្រទេសនីហ្សៀ ជាកន្លែងដែលរដ្ឋាភិបាលយោធា បានបញ្ឈប់កិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេលមួយទសវត្សរ៍ ជាមួយសហរដ្ឋអាមេរិកនោះទេ។

មន្ត្រីជាន់ខ្ពស់ នៃលេខាធិការព័ត៌មាន មន្ទីរប៉ង់តាហ្គោនលោក Pat Ryder បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍បែបនេះ និងដើម្បីឆ្លើយ តបទៅនឹងសំណួរ របស់ក្រុមអ្នកកាសែតលើបញ្ហាអនាគត នៃយោធារបស់អាមេរិកនៅក្នុងប្រទេស ស្ថិតនៅក្នុងតំបន់ភាគខាងលិច អាហ្វ្រិកមួយនេះ។

គួរឲ្យដឹងដែរថាអាជ្ញាធរយោធារបស់នីហ្សៀ ដែលបានឡើង កាន់អំណាចបន្ទាប់ ពីរដ្ឋប្រហារខែកក្កដា បានប្រកាស កាលពីថ្ងៃទី១៦ ខែមីនាថា ពួកគេកំពុងលុប ចោល កិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិ ឆ្នាំ២០១២ដែលបានអនុញ្ញាត ឱ្យទាហានអាមេរិក និងអ្នកម៉ៅការស៊ីវិលប្រហែល ១០០០នាក់ធ្វើប្រតិបត្តិការ នៅក្នុងប្រទេសដែលគ្មានផ្លូវគោក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលលោក Amadou Abdramane បានបរិហារ វត្តមាន កងទ័ពអាមេរិកថា ជារឿងខុសច្បាប់ ដោយសារតែ វាមិនត្រូវបានអនុម័ត តាមបែបប្រជាធិបតេយ្យ និងដាក់លក្ខខណ្ឌមិនអំណោយ ផលដល់នីហ្សៀឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top