បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា សេតវិមានបានជំរុញឱ្យគាត់បញ្ឈប់ ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី ប៉ុន្តែបានប្រកែកថាអ៊ុយក្រែន នឹងបន្ត លុះត្រាតែសហរដ្ឋអាមេរិកផ្គត់ផ្គង់ ឱ្យគាត់នូវអាវុធ កាន់តែច្រើន និងល្អជាងនេះ។
លោកZelensky បានផ្តល់បទសម្ភាសន៍ ដល់អ្នកសរសេរអត្ថបទ Washington Post លោក David Ignatius ដែលត្រូវបាន
បោះពុម្ពកាលពីថ្ងៃសុក្រថាជាគំនិតមួយជំរុញឱ្យសភា អាមេរិកអនុម័តកញ្ចប់ជំនួយចំនួន៦១ពាន់លានដុល្លារហើយ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ពីសប្តាហ៍មុនថាក្រុងវ៉ាស៊ីនតោន បានស្នើឱ្យលោកបញ្ឈប់ការ កំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយ យន្តហោះគ្មានមនុស្សបើក។
លោក Zelensky បានប្រាប់ Ignatius ថា៖ប្រតិកម្មរបស់សហរដ្ឋអាមេរិក មិនមានភាពវិជ្ជមានលើរឿងនេះទេ ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន គ្មានអំណាចក្នុងការ បញ្ឈប់វានោះទេហើយយើង បានប្រើយន្តហោះគ្មានមនុស្ស បើករបស់យើង ។ គ្មាននរណាអាចនិយាយមកកាន់យើងថា អ្នកមិនអាចធ្វើបាននោះទេ។ អាមេរិកបានអះអាងជាយូរ
មកហើយថាខ្លួនបាន បដិសេធលើរបៀប ដែលសព្វាវុធដែលខ្លួនផ្គត់ផ្គង់ ដល់ក្រុងគៀវនឹងត្រូវប្រើ។
គួរឲ្យដឹងដែរថាអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងទីតាំងប្រេងរបស់រុស្ស៊ីជាច្រើននៅដើមខែនេះដោយអះអាងថា ពួកគេ ផ្តល់ការវាយប្រហារ ជានិមិត្តរូបដោយនាំសង្រ្គាមកាន់តែខិត ទៅជិតទីក្រុងមូស្គូ និងរំខានដល់លំហូរនៃប្រេងឥន្ធនៈដល់យោធានៅជួរមុខផងដែរ៕
ប្រែសម្រួល៖ស៊ុនលី