ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប កើនឡើងដល់ ៣២,៦២៣នាក់

Xinhua

ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៦២៣នាក់។

កងទ័ព​អ៊ីស្រាអែល​បាន​ សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន ៧១​នាក់ និង​របួស ១១២​នាក់​ផ្សេង​ទៀត​ ក្នុង​អំឡុង​ពេល ២៤​ម៉ោង​កន្លង​មក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣២,៦២៣ នាក់ និងរបួសដល់ ៧៥,០៩២ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង នេះបើយោងតាមក្រសួង។

ទីភ្នាក់ងារព័ត៌មានផ្លូវការ WAFA បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ ខណៈដែលយន្តហោះចម្បាំង របស់អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់នៅក្នុងទីក្រុងហ្គាហ្សា។

អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top