ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ភេរវកម្មនៅសាលប្រគុំតន្ត្រីនៅឯជាយក្រុងម៉ូស្គូ បានកើនឡើងដល់១៤៤នាក់ ហើយអ្នករបួសមានចំនួនដល់ទៅ៥៥១នាក់ ។
នាយកដ្ឋានស្ថានការណ៍អាសន្ននៃតំបន់ម៉ូស្គូ បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនថា គិតត្រឹមម៉ោង៦ព្រឹក ត្រូវនឹងម៉ោង៣និង០០នាទី ម៉ោងសកលនៅថ្ងៃសៅរ៍ អ្នកស្លាប់រួមមានកុមារចំនួន៥នាក់ និងកុមារ១០នាក់ ផ្សេងទៀតបានរងរបួស ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ ខ្មាន់កាំភ្លើងបានធ្វើការវាយប្រហារមកលើកន្លែងប្រគុំតន្ត្រី Crocus City Hall នៅភាគពាយព្យនៃទីក្រុងម៉ូស្គូ ហើយបានដុតបំផ្លាញអគារផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា