បេរូត៖ បើយោងតាមគេហទំព័រ ព័ត៌មានក្នុងស្រុក Elnashra បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះរបស់អ៊ីស្រាអ៊ែលចំនួន១គ្រឿង បានវាយប្រហារទៅលើឧទ្ធម្ភាគចក្រ ដែលជាបកម្មសិទ្ធិ របស់ក្រុមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងនៃប្រទេសលីបង់ ហៅកាត់ថា (UNIFIL) នៅជិតភូមិ Rmeish ស្ថិតនៅភាគខាងត្បូង នៃប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ។
យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក al-Manar បានផ្សព្វផ្សាយថា យន្តហោះនោះបានដឹកអ្នករក្សាសន្តិភាព៣នាក់ ដែលធ្វើដំណើរមកពីអូស្ត្រាលី ណ័រវេសន៍ និងឈីលី និងអ្នកបកប្រែលីបង់ម្នាក់ផងដែរ ។
ជាលទ្ធផល ឧទ្ធម្ភាគចក្រ របស់ UNIFIL បានមកដល់ទីតាំងនៃការវាយប្រហារ និងដឹកជញ្ជូនអ្នករក្សាសន្តិភាពដែលរងរបួស ។
យោធាអ៊ីស្រាអ៊ែល បានបដិសេធថា ខ្លួនមិនបានធ្វើការវាយឆ្មក់យន្តហោះ របស់អង្គការសហប្រជាជាតិ នោះទេ ។
យោងតាមទូរទស្សន៍ LBCI TV អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែល លោក Avichay Adraee បានលើកឡើងថា កងទ័ពអ៊ីស្រាអ៊ែល មិនបានកំណត់គោលដៅ លើយន្តហោះរបស់ UNIFIL ឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា