ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រិតត្បិតទៅលើ ទិដ្ឋការថ្មី លើមន្ត្រីក្រុងហុងកុង

Xinhua

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុង “ចាត់វិធានការ” ដើម្បីដាក់ការទប់ស្កាត់ទិដ្ឋាការថ្មីលើមន្ត្រីក្រុងហុងកុង ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបសិទ្ធិនៅក្នុងទីក្រុងរបស់ប្រទេសចិន ហើយប៉ុន្មានថ្ងៃខាងមុខច្បាប់សន្តិសុខជាតិថ្មីនឹងចូលជាធរមាន ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា ក្រុងប៉េកាំងបាន “បន្តចាត់វិធានការប្រឆាំង នឹងកម្រិតខ្ពស់ដែលបានសន្យា របស់ក្រុងហុងកុងនូវស្វ័យភាព ស្ថាប័នប្រជាធិបតេយ្យ និងសិទ្ធិ រួសេរីភាព” ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ។

លោកបានថ្លែងថា ការបង្រ្កាបនេះបូករួមបញ្ចូលទាំងការអនុម័តនាពេលថ្មីៗនេះនៃ “មាត្រា២៣” ដែលជាច្បាប់សន្តិសុខជាតិដែលផ្តោតលើការក្បត់ជាតិ ការបះបោរ ចារកម្ម និងការលួចជាសម្ងាត់របស់រដ្ឋ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងៗទៀត ។

សេចក្តីថ្លែងការណ៍បានដាក់ថា ដើម្បីឆ្លើយតបទៅនឹង “ការគាបសង្កត់កាន់តែខ្លាំង” និងការរឹតត្បិតលើ “សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការបញ្ចេញមតិ” ក្រសួងការបរទេស “កំពុងចាត់វិធានការដើម្បីដាក់កំហិតទិដ្ឋាការថ្មីលើមន្ត្រីក្រុងហុងកុងជាច្រើននាក់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top