ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចង់ឲ្យមានកងកម្លាំងចម្រុះ ជាតិសាស លើទឹកដីហ្គាហ្សា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល កំពុងពិចារណាបង្កើត កងកម្លាំងយោធាពហុជាតិ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីទទួលបន្ទុក សន្តិសុខ ក្នុងតំបន់នេះបើ យោងតាមរបាយការណ៍ ហើយគំនិតនេះ បានមកពីរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដែលបានបញ្ចេញ វាក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមសប្តាហ៍នេះ ។

លោកGallant ត្រូវបានគេរាយការណ៍ថា បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន គាំទ្រគំនិតផ្តួចផ្តើមក្នុងអំឡុងពេលកិច្ចប្រជុំ របស់គាត់ជាមួយរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក Lloyd Austin រដ្ឋមន្ត្រីការបរទេស Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ទន្ទឹមនឹងនេះដែរ មន្ត្រីអ៊ីស្រាអែលក៏ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងពិភាក្សា លើសំណើនេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងតំណាងមកពីប្រទេសអារ៉ាប់ យ៉ាងតិចចំនួនបី ដែលមួយក្នុងចំណោម នោះគឺជាប្រទេសអេហ្ស៊ីប ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអារ៉ាប់ ដែលមិនបញ្ចេញឈ្មោះម្នាក់ មកពីប្រទេសមួយដែលត្រូវបានរាយការណ៍ថា បានចូលរួមនៅក្នុងកិច្ចពិភាក្សានេះ បាននិយាយថា វាមិនទំនងដែលថា ទាហានបរទេសនឹង ត្រូវដាក់ពង្រាយទៅកាន់តំបន់ រហូតដល់អរិភាព បញ្ចប់នោះទេ។

គួរឲ្យដឹងដែរថាមន្ត្រីអាមេរិកម្នាក់ បានបន្ថែមថា វិធានការនេះនឹងតម្រូវឱ្យមានការអញ្ជើញជាផ្លូវការ ពីអាជ្ញាធរប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយនឹងមកតែក្នុងបរិបទ នៃដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះហើយ ប្រភព​បាន​កត់​សម្គាល់​ថា នេះ​ជា​ការ​ធ្វើ​ឱ្យ​គំនិត​ផ្តួច​ផ្តើម​នេះ​ទំនង​ជា​មិន​អាច​កើត​មាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​ដោយ​សារ​ការ​ប្រឆាំង​របស់​អ៊ីស្រាអែល ​ក្នុង​ការ​ទទួល​ស្គាល់​ប៉ាឡេស្ទីន ​ជា​រដ្ឋ​ដាច់​ដោយ​ឡែក ៕
ប្រែសម្រួល៖ស៊ុនលី

To Top