ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១២នាក់បានស្លាប់ និង ៣០នាក់រងរបួស ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើអ្នកដែលទទួលខុសត្រូវ ក្នុងការធានាជំនួយ នៅទីក្រុងហ្គាហ្សា កាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមទូរទស្សន៍ប៉ាឡេស្ទីន។
ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមគ្រូពេទ្យបានតស៊ូក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយអ្នកខ្លះនៅតែដេកនៅលើដីរង់ចាំជំនួយ។
កងកម្លាំងការពារ អ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧០៥ នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា