ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅហ្គាហ្សាកើន ឡើងដល់ ៣២,៧០៥នាក់

Xinhua
" "

ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧០៥នាក់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ៨២ នាក់ និងបានរងរបួសចំនួន ៩៨ នាក់ទៀតនៅក្នុងរង្វង់តំបន់ឆ្នេរប៉ាឡេស្ទីន។

" "

នេះនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនដល់ ៣២,៧០៥នាក់ និងរបួសដល់ទៅ ៧៥,១៩០នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមក្រសួង។

" "

អ៊ីស្រាអែល បានបើកការ វាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុក របស់ក្រុមហាម៉ាស់ នៅភាគខាងត្បូង អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top