វ៉ាស៊ីនតោន ៖ សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន “បានធ្វើឱ្យសហរដ្ឋអាមេរិក មានភាពអវិជ្ជមាន” ដោយសារតែវាជាគោលនយោបាយជំរុញទឹកចិត្ត និងរំខានផ្នែកនយោបាយ ដែលមិនដែលសម្រេច បាននូវគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលុបបំបាត់ឱនភាពពាណិជ្ជកម្ម។
លោក Stephen Roach សមាជិកជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Paul Tsai China នៃសាលាច្បាប់ Yale បានឲ្យដឹងថា “ខ្ញុំបានរិះគន់ ជាយូរមកហើយអំពីជំនឿ ដែលថា សហរដ្ឋអាមេរិក ឬប្រទេសណាមួយអាចដោះស្រាយអតុល្យភាព ពាណិជ្ជកម្មទ្វេភាគី (ដោយសង្រ្គាមពាណិជ្ជកម្ម) នៅក្នុងពិភពលោកពហុភាគី” ។
លោក Roach បានលើកឡើងថា កង្វះខាតនៃការសន្សំក្នុងស្រុក ជាជាងការអនុវត្តន៍របស់ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺជាមូលហេតុឫសគល់ នៃឱនភាពពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រទេស ជាច្រើនផ្សេងទៀត នៅជុំវិញពិភពលោកផងដែរ ។
យោងតាមលោក Roach ដែលមុនពេលចូលរួមជាមួយសកលវិទ្យាល័យ Yale ក្នុងទសវត្សរ៍ឆ្នាំ២០១០ ជាប្រធានក្រុមហ៊ុន Morgan Stanley Asia បានឱ្យដឹងថា កង្វះ នៃការសន្សំក្នុងស្រុក “នៅតែមិនមានភាពច្បាស់លាស់ ចំពោះវិសាលភាពដែលថា អត្រានៃការសន្សំក្នុងស្រុកសុទ្ធរបស់យើង គឺអវិជ្ជមានបន្តិច” ។
សេដ្ឋវិទូរូបនេះបានបន្ដថា “កង្វះការសន្សំក្នុងស្រុក និងចង់វិនិយោគ និងរីកចម្រើន យើងនាំចូលប្រាក់សន្សំ លើសពីបរទេស ហើយយើងដំណើរការឱនភាព ពាណិជ្ជកម្មពហុភាគីដ៏ធំទាំងនេះ ដើម្បីទាក់ទាញទុន” ៕
ប្រែសម្រួល ឈូក បូរ៉ា