បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញសហការី និងជំនួយការដ៏យូររបស់លោក ergey Sherif កាលពីថ្ងៃសៅរ៍ខណៈដែល គាត់ក៏បានបណ្តេញទីប្រឹក្សាជាន់ខ្ពស់ជាច្រើននាក់ក្នុងសប្តាហ៍មុន ចំពេលមានការរុះរើផ្នែករដ្ឋបាលកាន់អំណាច។
Sherif គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលនៅសល់មួយចំនួនដែលបានបម្រើការជាមួយ Zelensky ចាប់តាំងពីថ្ងៃមួយនៃតំណែងប្រធានាធិបតីរបស់គាត់ ដោយបានកាន់តំណែងរបស់គាត់ក្នុងខែឧសភា ឆ្នាំ២០១៩។ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ គាត់គឺជាសហការីផ្នែកជំនួញដ៏ជិតស្និទ្ធរបស់ Zelensky ។
នៅខែកញ្ញា ឆ្នាំ២០២១លោក Sherif បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត នៅពេលដែលរថយន្តរបស់គាត់ត្រូវបានវាយប្រហារដោយជនមិនស្គាល់មុខហើយរថយន្តនោះ ត្រូវគ្រាប់កាំភ្លើង បណ្តាលឱ្យអ្នកបើកបររងរបួស ចំណែកលោក Sherif ខ្លួនឯងបានរត់គេចខ្លួនដោយមិនមានគ្រោះថ្នាក់ដែល នៅពេលនោះ ថ្នាក់ដឹកនាំអ៊ុយក្រែនបាន
អះអាងថា ការវាយប្រហារនេះគឺជាការសងសឹកដោយ ប្រព័ន្ធ របស់ប្រទេស ដែល Zelensky ត្រូវបានគេសន្មត់ថាកំពុងព្យាយាម បំបែកបំបាក់ផ្ទៃក្នុង ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះលោក Zelensky ត្រូវបានបណ្តេញទីប្រឹក្សាប្រធានាធិបតីឯករាជ្យចំនួនបីរូប ក៏ដូចជាអ្នកតំណាងពេញសិទ្ធិពីរនាក់គឺ Natalya Pushkareva និង Alyona Verbitskaya ដែលទទួលបន្ទុកលើបញ្ហាទាក់ទងនឹងចលនាស្ម័គ្រចិត្ត និងសិទ្ធិរបស់ទាហាន។
គួរឲ្យដឹងដែរថាការបណ្តេញចេញនេះកើតឡើងជាផ្នែកមួយ នៃការរុះរើថ្នាក់ដឹកនាំអ៊ុយក្រែនដែលបានចាប់ផ្តើមដោយលោក Zelensky នៅដើមឆ្នាំនេះដោយក្នុងនោះ អតីតឧត្តមសេនីយកំពូល Valery Zaluzhny គឺជាជនរងគ្រោះដ៏លេចធ្លោបំផុតនិងដំបូងបផុតនៃកិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានជំនួសដោយលោក
Aleksandr Syrsky កាលពីខែមុន៕ ប្រែសម្រួល៖ស៊ុនលី