បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូបានទាមទារឱ្យអ៊ុយក្រែនជួយដល់ការឡោមព័ទ្ធមនុស្សគ្រប់រូបនៅក្នុងប្រទេសដែលខ្លួនសង្ស័យថាជាអំពើភេរវកម្ម រួមទាំងប្រធានចារកម្ម ក្នុងស្រុករបស់ទីក្រុងគៀវ Vasily Malyuk និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលពាក់ព័ន្ធណាមួយដែលបុគ្គល និងក្រុមដែលប្រព្រឹត្តនោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសរុស្សីបាននិយាយថា ខ្លួនបានទាក់ទងទៅកាន់រដ្ឋាភិបាលទីក្រុងគៀវជាផ្លូវការជាមួយនឹងការទាមទារនៅក្រោមអនុសញ្ញាអន្តរជាតិដែលអនុម័តដោយអង្គការសហប្រជាជាតិសម្រាប់ ការបង្ក្រាបការបំផ្ទុះគ្រាប់បែកភេរវកម្ម និងអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្មហើយ ការទាមទារនោះរួមមាន ការចាប់ខ្លួន និងធ្វើបត្យាប័នជាបន្ទាន់ នៃជនសង្ស័យ ទាំងអស់ ដែលទីក្រុងមូស្គូបានកំណត់អត្តសញ្ញាណ និងជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះ ប្រឆាំងនឹងរុស្ស៊ី។
ក្រសួងបានកត់សម្គាល់ថា ការវាយប្រហារដ៏សាហាវទៅលើសាលតន្ត្រីCrocus ដែលធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល រហូតមកដល់ពេលនេះ មិនមែនជាការវាយប្រហារភេរវករលើកដំបូងដែល
ប្រទេសរបស់យើងបានស៊ូទ្រាំនាពេលថ្មីៗនេះទេ។
ក្រៅពីការវាយប្រហារនៅសាលប្រគុំតន្ត្រីដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ស្លាប់ និងជាង ៥០០ នាក់បានរងរបួស ក្រសួងបានលើកឡើងពីឧប្បត្តិហេតុដូចជាការធ្វើឃាតអ្នកសរសេរប្លុក យោធា Maksim Fomin ដែលគេស្គាល់ដោយឈ្មោះហៅក្រៅថា Vladlen Tatarsky ការទម្លាក់គ្រាប់បែកដ៏សាហាវទៅលើ ស្ពាន Crimean ក៏ដូចជាការវាយឆ្មក់ឆ្លងព្រំដែននាពេលថ្មីៗនេះចូល ទៅក្នុងតំបន់ Belgorod និងកន្លែងផ្សេងទៀតដែលត្រូវបានសន្មតដោយទីក្រុងគៀវ ថាជាអង្គភាពស្ម័គ្រចិត្តរុស្ស៊ី (RDK) ៕ ប្រែសម្រួល៖ស៊ុនលី