ពេលថ្មីៗនេះ កំណែថ្មីនៃវិបផតថលអន្តរជាតិ ទីក្រុងប៉េកាំង(International Web Portal of Beijing)ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
វេបសាយនេះបានបង្កើតឡើង ដោយផ្តោតសំខាន់ៗជុំវិញមុខងារ នៃមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិទីក្រុងប៉េកាំង ដែលរួមបញ្ចូលការចេញផ្សាយព័ត៌មាន សេវាកម្មសាធារណៈ ការប្រឹក្សាយោបល់និងការផ្លាស់ប្តូរ ហើយរួមបញ្ចូលភាសាចំនួន៩ ដែលបូករួមទាំងភាសាអង់គ្លេស ភាសាកូរ៉េខាងត្បូង ភាសាជប៉ុន ភាសាអាល្លឺម៉ង់និងភាសាបារាំងជាដើម។
កំណែថ្មីលើកនេះបានផ្តល់សេវាកម្ម ទីក្រុងដ៏សម្បូរបែប និងងាយស្រួលដល់មិត្តបរទេស និងអ្នកវិនិយោគបរទេស ដូចជាការទូទាត់ ការធ្វើដំណើរ ការសិក្សា ជីវភាពរស់នៅនិងការធ្វើទេសចរណ៍ជាដើម៕ ដោយវិទ្យុនមិត្តភាពកម្ពុជាចិន
