ព័ត៌មានអន្តរជាតិ

ចិន​ ប្រឆាំងដាច់ខាត ចំពោះ​ការ​កែប្រែ​ការ​រឹតបន្តឹង​ការ​នាំចេញ​បន្ទះ​ឈីប ​របស់​អាមេរិក

រូបភាពពី៖​ XINHUA

ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះច្បាប់ដែលបានកែសម្រួលចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ស្តីពីច្បាប់នាំចេញសារធាតុ semiconductor ដោយថាវានឹងរំខានដល់ទីផ្សារ semiconductor ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាស។

ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកែប្រែចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ semiconductor បានកើតឡើងតិចជាង ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិកបានណែនាំច្បាប់នេះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។

ក្រុមហ៊ុនសកល រួមទាំងសហរដ្ឋអាមេរិក ត្រូវការបរិយាកាសធុរកិច្ចដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ប៉ុន្តែសហរដ្ឋអាមេរិកបានពង្រីកគំនិតនៃសន្តិសុខជាតិ និងបានកែសម្រួលច្បាប់ដើម្បីរឹតបន្តឹងវិធានការគ្រប់គ្រង ដោយកំណត់ឧបសគ្គបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មធម្មតារវាងសហគ្រាសចិន និងអាមេរិក។ វាបានកត់សម្គាល់ឃើញថា ដោយដាក់បន្ទុកការអនុលោមតាមច្បាប់កាន់តែធ្ងន់ និងនាំមកនូវភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ semiconductor ពិភពលោក។

ប្រភពបានឲ្យដឹងថា វិស័យ semiconductor មានសកលភាវូបនីយកម្មយ៉ាងខ្លាំងបន្ទាប់ពីមានការរីកចម្រើនជាច្រើនទសវត្សរ៍ ហើយនេះគឺជាលទ្ធផលនៃច្បាប់ទីផ្សារ និងជម្រើសនៃសហគ្រាស។

ប្រភពបានបន្ដថា ក្នុងនាមជាទីផ្សារ semiconductor ដ៏ធំបំផុតរបស់ពិភពលោក ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងលើកកម្ពស់សន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top