បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមហ៊ុននៅសាខាប្រទេសអាល្លឺម៉ង់នៃក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ដែលទីក្រុងកៀវបាននិងកំពុងដាក់សម្ពាធលើ ទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ បានផ្អាកទាំងស្រុង។
លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល ៦០០គ្រាប់ប៉ុណ្ណោះដែលត្រូវបានផលិតនៅរោងចក្រក្នុងរដ្ឋ Bavaria ប៉ុន្តែក្រុមហ៊ុនមិនអាចផលិតវាបន្ថែមទៀតបានទេ ព្រោះវាមិនមានកិច្ចសន្យាបច្ចុប្បន្ន ជាមួយអាជ្ញាធរអាល្លឺម៉ង់ឡើយ។
នាយកប្រតិបត្តិបាននិយាយថា ខ្សែផលិតកម្មសម្រាប់ Taurus នៅតែអាចរកបាន ដូច្នេះ MBDA អាច បង្កើន ការចែកចាយមីស៊ីល នៅពេលណាក៏បាន ហើយលោកបានបន្ថែមថាដើម្បីធ្វើបែបនេះ យើងនឹងត្រូវការបញ្ជាទិញថ្មីសម្រាប់អាវុធទាំងនេះ។
នាយកប្រតិបត្តិបាននិយាយថា មីស៊ីល Taurus មានរយៈចម្ងាយជាង៥០០គីឡូម៉ែត្រ ប្រហែល៣១០ ម៉ាយ ហើយ ត្រូវបានគេរកឃើញថាមានសមត្ថភាពធ្លាក់ចុះ ដោយសាររ៉ាដា នៅពេលដែលវាផ្លាស់ទីក្នុងរយៈកម្ពស់ទាប ប៉ុន្តែវាមានតម្រូវការខ្ពស់ ជាពិសេសនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី